header ads

Sponsor

ភ្នំពេញ ៖ អ៊ំស្រីចំណាស់ អាយុ៧៦ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង រងភាពអយុត្តិធម៌ដោយត្រូវមន្ត្រីសូរិយាដីកំពង់ឆ្នាំងម្នាក់ រំលោភយកដី ប្ដឹងដាក់គុក និងធ្លាប់ប្រើអាវុធប៉ុនប៉ងមនុស្សឃាត ព្រមទាំង ចាប់កូនប្រុសគាត់ទៀតផង។

នេះបើតាម ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានឲ្យដឹងនៅមុននេះបន្តិច រសៀលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៩នេះ ។

ឯកឧត្តមបានឲ្យដឹងថា អ៊ំស្រីសុំឲ្យជួយលេីភាពអយុត្តិធម៌របស់គាតខណៈមន្ត្រីសុរិយោដីខេត្តកំពង់ឆ្នាំងម្នាក់ ដែលបានប្រេីអំណាចមករំលោភដីគាត់ ប្ដឹងគាត់ជាច្រេីនដងដេីម្បីចាប់ដាក់គុក , ធ្លាប់ប្រេីប្រាស់អាវុធប៉ុនប៉ងមនុស្សឃាតលេីគាត់ ហេីយធ្លាប់ចាប់កូនប្រុសរបស់គាត់ទៀតផង ដោយសារតែចង់បានដីទំហំត្រឹម ជាង១០០០មែត្រការ៉េប៉ុណ្ណោះ។

ករណីរបស់គាត់ ឯកសារគរដូចភ្នំ ធ្លាប់ប្ដឹងទៅអាជ្ញាធរថ្នាក់ក្រោមជាតិនឹងថ្នាក់ជាតិគ្រប់ជាន់ថ្នាក់ជាង២០ឆ្នាំហេីយ គឺមិនទាន់មានដំណោះស្រាយ ។

អ៊ំស្រីបញ្ជាក់ថា បច្ចុប្បន្ន មន្ត្រីសូរិយាដីរូបនេះ កំពុងប្ដឹងអ៊ំស្រីបន្ថែមទៀត លេីអ៊ំស្រីបន្ថែមទៀតលេី បទបរិហារកេរ ។

ខ្ញុំបានជូនយោបល់ដល់អុំស្រី ឲ្យរកសេវាមេធាវីស្ម័គចិត្តរបស់សម្ដេចតេជោជាមុនសិន ដេីម្បីការពារផ្លូវច្បាប់ជូនគាត់ក្នុងតុលាការ ។

ឯបញ្ហាផ្សេងពាក់ព័ន្ធនឹង ការប្រេីអំណាចខុសច្បាប់ ភាពអសកម្មក្នុងការអនុវត្តន៍ច្បាប់ នឹងបញ្ហាផ្សេងៗ ខ្ញុំនឹងចុះស្រាវជ្រាវក្នុងពេលឆាប់ៗ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post