header ads

Sponsor

ក្រុមហ៊ុន vivo ដែលជាម្ចាស់ឧបត្ថម្ភជាផ្លូវការសម្រាប់ព្រឹត្តិការណ៍ប្រកួតហ្គេមវគ្គផ្តាច់ព្រ័ត្ររដូវកាលថ្មី PUBG MOBILE Club Open 2019 Fall Split បានផ្តល់នូវសមត្ថភាពកាន់ តែខាំ្លងក្លាបន្ថែមទៀតសម្រាប់អ្នកលេងហ្គេមជាច្រើន នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ 2019 ដល់ថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2019 កន្លងទៅនេះ នៅក្នុងព្រឹត្តិការណ៍ដ៏កក្រើកនេះ ក្រុមហ៊ុនដែលនាំមុខគេនេះ បាននាំយកនូវស្មាតហ្វូនស៊េរីថ្មី NEX 3 ដែលមានសមត្ថភាពខ្លាំងក្លាបំផុតក្នុងការជួយពួកគេនៅក្នុងការលេងហ្គេមបានយ៉ាងរលូនបំផុត។ នៅក្នុងការប្រកួតនេះមាន 16 ក្រុម ដែលនឹងធ្វើការប្រកួតដើម្បីដណ្តើមយកប្រាក់រង្វាន់សរុបដល់ទៅ 2.5 លានដុល្លារអាមេរិក។

NEX 3 គឺជាស្មាតហ្វូនថ្នាក់ប្រណិត Flagship ម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន vivo ស្ថិតនៅក្នុងគ្រួសារនៃត្រកូល NEX series ហើយបើក្រឡេកមើលទៅលើការឌីស្សាញរូប រាងរបស់ស្មាតហ្វូននេះវិញ គឺពិតជាមានភាពច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេជាច្រើនទៀត ដែលនឹងធ្វើការពង្រឹងទៅលើសមត្ថភាពរបស់អ្នកលេងហ្គេមអោយឈានទៅដល់កម្រិតកំពូលនៅក្នុងការប្រកួតនេះថែមទៀត។ ស្មាតហ្វូន NEX 3 ភ្ជាប់ជាមួយនឹងមុខងារ Gaming Optimizer ដែលធ្វើការបង្កើនល្បឿនទៅលើការលេងហ្គេមកាន់តែប្រសើរជាងមុន និងអស្ចារ្យជាងមុនដែលពួកគេនឹកស្មានមិនដល់។

ការភ្ជាប់ជាមួយនឹងមុខងារក្នុងការលេងហ្គេមកាន់ខ្លាំងក្លាជាងមុនសម្រាប់ជួយអោយអ្នកលេងហ្គេមឈ្នះក្នុងការប្រកួត

ស្មាតហ្វូនស៊េរីថ្មី NEX 3 នេះមានការ Upgrade ទៅលើមុខងារក្នុងការលេងហ្គេមជាច្រើនតាមរយៈការផ្តល់នូវ Functions ជាច្រើនដូចជា Multi-Turbo Engine ដែលមានការបញ្ចូលគ្នានូវ Game Turbo, Center Turbo, Cooling Turbo និង AI Turbo ដែលធ្វើអោយអ្នកលេងហ្គេមជាច្រើនទទួលបាននូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យមិនធម្មតានោះទេ។

ស្មាតហ្វូន NEX 3 នេះមានភ្ជាប់ជាមួយនឹងមុខងារ Turbo Mode ដែលរចនាឡើងយ៉ាងពិសេសសម្រាប់ហ្គេម PUBG MOBILE នេះ។ នៅពេលដែលមុខងារនេះបើកដំណើរការនោះ សម្រាប់មុខងារ Display Optimization នឹងធ្វើការទ្រទ្រង់ដល់ទៅកម្រិត PUBG MOBILE ជាមួយនឹងកម្រិត frame rate ខ្ពស់ក្នុងការប្រើប្រាស់ថែមទៀត។ នេះគឺជាមុខងារផ្តាច់មុខដែលជាការសហការគ្នារវាងក្រុមហ៊ុនVIVO និងក្រុមហ៊ុន PUBG MOBILE ។ស្មាតហ្វូននេះក៏មានភ្ជាប់ជាមួយនឹងមុខងារ Ultra Game Mode ដែលធ្វើការបិទទៅលើ messages និង alerts ដែលធ្វើអោយអ្នកលេងហ្គេមជាច្រើនអាចធ្វើការផ្តោតតែទៅលើការលេងហ្គេមនឹងធ្វើអោយពួកគេទទួលបានជ័យជំនះផងដែកាមេរ៉ា 3 គ្រាប់ខ្លាំងក្លាក្នុងការថតរូបភាពដ៏អស្ចារ្យ

សម្រាប់មុខងារកំពូលៗជាច្រើនទៀតនៅលើស្មាតហ្វូន NEX 3 នេះមានដូចជាការប្រើប្រាស់ជាមួយនឹងអេក្រង់ទឹកធ្លាក់គែមកោង Waterfall FullView™ Display ដែលមានអេក្រង់ធំដល់ទៅ 99.6% បើធៀបជាមួយនឹងតួខ្លួនរបស់ស្មាតហ្វូននេះ។ វានឹងធ្វើអោយអ្នកលេងហ្គេមទទួលបាននូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យដែលពួកគេនឹកស្មានមិនដល់ថែមទៀត ស្មាតហ្វូន NEX 3 នេះ មានភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ 64MP Main Camera ជាមួយនឹង 13MP Wide-Angle Camera និង 13MP Telescopic Camera ។ វាទ្រទ្រង់ទៅលើមុខងារជាច្រើនដែលធ្វើអោយរូបភាពនេះច្បាស់កម្រិត HD និងការថតបានយ៉ាងស្រស់ស្អាតងាយស្រួលមែនទែន។

រលកសញ្ញា Dual Wi-Fi ដែលធ្វើអោយការលេងហ្គេមដំណើរការបានយ៉ាងរលូន

ជាមួយនឹងបច្ចេកវិទ្យា dual WLAN Acceleration technology នៅលើស្មាតហ្វូនស៊េរីថ្មី NEX 3 នេះដែលប្រើប្រាស់នូវរលកសញ្ញា dual WiFi signal networks នៅក្នុងពេលតែមួយដែលធ្វើអោយការលេងហ្គេមគឺដំណើរការបានយ៉ាងរលូនដោយគ្មានការពន្យារពេល ឬរអាក់រអួលអ្វីនោះទេ។ វាគឺពិតជាល្អមែនទែនសម្រាប់ការលេងហ្គេមប្រភេទ PUBG Mobile នេះ។ ស្មាតហ្វូន NEX 3 នេះមានភ្ជាប់ជាមួយនឹង 2.4GHz និង 5GHz WiFi និងប្រើប្រាស់នូវ algorithms កម្រិតខ្ពស់ក្នុងការបង្កើនទៅលើការដំនើរការក្នុងបណ្តាញ Network ដើម្បីកាត់បន្ថយទៅលើការពន្យារពេល និងបង្កើនទៅលើល្បឿនក្នុងការដោនឡូតថែមទៀត។ នៅពេលដែលបច្ចេកវិទ្យា Dual WLAN Acceleration technology នេះដំណើរការនោះ វានឹងពង្រឹងទៅលើល្បឿននៃការលេងហ្គេមកាន់តែប្រសើរជាងមុន។

កម្លាំងម៉ាស៊ីន Hardware ខ្លាំងក្លា

ស្មាតហ្វូន NEX 3 នេះធ្វើការបង្កើនទៅលើល្បឿនក្នុងការដោនឡូតដល់ទៅ 1500+Mbps និងល្បឿនក្នុងការ upload ដល់ទៅ 140+Mbps ។ តាមការបញ្ជាក់នៅក្នុងបន្ទប់ពិសោធន៍នោះ កម្រិត Latency របស់វាមានការធ្លាក់ចុះ 25% ដែលធ្វើអោយការលេងហ្គេមគឺរលូនខ្លាំងមែនទែន។ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Snapdragon 855 Plus និង UFS 3.0 high-speed flash memory ដែលធ្វើអោយការគណនាកាន់តែរលូន និងការដំណើរការទៅលើមុខងារ multitasking បានល្អជាងមុន និងការបង្កើនប្រសិទ្ធិភាពលឿនជាងមុនដល់ទៅ 110% ។ ស្មាតហ្វូន NEX 3 ក៏ប្រើប្រាស់នូវម៉េមូរីទំហំ 8GB+256GB storage ផងដែរ។ ស្មាតហ្វូន NEX 3 នេះមានភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 4500mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 22.5W Vivo FlashCharge និងបច្ចេកវិទ្យា C-DRX power-saving technologies ថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post