header ads

Sponsor

កណ្តាល៖ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២០និង៤៥នាទី យ៉ាងហោចណាស់មនុស្ស០៣នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្តធុនធំដឹកអ្នកដំណើរបុក នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៤៥ -៤៦ ចំណុចភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក HYUDAI ពណ៌ខៀវ ប្រភេទប្រភេទដឹកអ្នកដំណើរធុនធំពាក់ផ្លាកលេខភ្នំពេញ 3C-8879 របស់ក្រុមហ៊ុនវ៉ាងរ៉ិច បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកបរមានទិសពីរអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១។

ពេលបើកមកដល់កន្លែងកើតហេតុខាងលើបានបុកជាមួយម៉ូតូម៉ាក HONDA DREAM 125 ពណ៍ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1FZ-2335 បើកបរដោយឈ្មោះ ង៉ោ គក ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ កោះស្លា ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តតាកែវ មានអ្នករួមដំណើរចំនួន០២នាក់ ឈ្មោះផាន ចែម ភេទប្រុសអាយុ៣៣ឆ្នាំ មានតទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង និងឈ្មោះសំ មករា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនោភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលបើកមានទិសដៅផ្ទុយគ្នា បណ្ដាលអោយស្លាប់អ្នកជិះម៉ូតូទាំង០៣នាក់នៅកន្លែងកើតហេតុបានប្រគល់អោយគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះវត្ថុតាង ម៉ូតូខូចធ្ងន់ចំនួន០១គ្រឿង និងរថយន្តខូចធ្នន់០១គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ រង់ចាំដោះស្រាយតាមនិតិវិធី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post