header ads

Sponsor

ឥណ្ឌា ៖ បុរស៤នាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភ និងសម្លាប់ស្ត្រីម្នាក់នៅ ក្នុងទីក្រុងហ៊ីដេរ៉ាបាដ (Hyderabad) ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌាត្រូវបានប៉ូលិសបាញ់សម្លាប់នៅថ្ងៃសុក្រនេះ។

នេះបើយោងតាមមន្ត្រីប៉ូលិសមូលដ្ឋានបានឲ្យដឹងថា បុរសទាំង៤នាក់ត្រូវបានបាញ់សម្លាប់នៅវេលាម៉ោង៣កន្លះទៀបភ្លឺ នៅថ្ងៃសុក្រទី០៦ នេះ ម៉ោងក្នុងប្រទេសឥណ្ឌា។

ក្នុងនោះក្រុមជនសង្ស័យបានព្យាយាមដណ្ដើមកាំភ្លើងពីមន្ត្រីប៉ូលិសម្នាក់ ហើយបានព្យាយាមរត់គេចខ្លួនក្នុងអំឡុងពេលដែលពួកគេត្រូវបាននាំទៅកាន់កន្លែងកើតហេតុ។

សាកសពស្ត្រីរងគ្រោះវ័យ២៧ឆ្នាំដែលត្រូវបានដុតសម្លាប់ត្រូវបានអ្នកដំណេីរម្នាក់ប្រទះឃើញកាលពីសប្ដាហ៍មុននៅក្នុងផ្លូវក្រោមដីមួយកន្លែងក្នុងទីក្រុងហ៊ីដេរ៉ាបាដ (Hyderabad) ក្រោយពីនាងបានបាត់ខ្លួនមួយថ្ងៃ។

ករណីរំលោភសម្លាប់នេះបានដុតបញ្ឆេះឲ្យមានការតវ៉ានៅទូទាំងប្រទេសឥណ្ឌាផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post