header ads

Sponsor

ភ្នំពេញ ៖នៅវេលាម៉ោង០១ និង១០នាទី ថ្ងៃទី១៨ ខែ១២ ឆ្នាំ២០១៩ ចំនុចផ្លូវលេខ១៤៨កែង១៣ សង្កាត់ផ្សារកណ្តាលទី១ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធ ករណីលួចមានស្ថានទំងន់ទោស(ឆក់កាបូប) បន្ទាប់ពីពួកគេធ្វើសកម្មភាព ឆក់កាបូបជនបរទេស បានសម្រេច ហើយគេចខ្លួន ទៅពួនសម្ងំក្នុង បន្ទប់ជួលជាន់ទី២ ក្នុងអាគារជួលស្នាក់នៅមួយកន្លែង។

ជនសង្ស័យទាំង០៤នាក់នោះរួមមាន៖
១-ឈ្មោះ រស់ សុភក្រ្ត័ ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅម្តុំរោងកុនហែមជាតិផ្លូវ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
២-ឈ្មោះ ជ័យ វាសនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ
៣-ឈ្មោះ ផែន វ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
៤-ឈ្មោះ ទូច ចិន្តា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជិតគល់ស្ពានស្ទឹងមានជ័យ

 នៅថ្ងៃកើតហេតុ ជនរងគ្រោះ ឈ្មោះ MARINA CRUZMONTULL ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិអេស្ប៉ាញ មុខរបរសិស្ស ស្នាក់នៅអូតែល19ហេបភីហោស៍ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បានដើរថ្មើរជើងតាមបណ្តាយផ្លូវ១៤៨កែង១៣(ខាងជើងផ្សារកណ្តាល)ស្រាប់តែ ត្រូវបានជនសង្ស័យ ជិះម៉ូតូ០១គ្រឿងម៉ា់កVIVA ពណ៏ខ្មៅមកក្បែរ ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសំរេច និងបានជិះគេចខ្លួនបាត់។ ក្រោយកើតហេតុ កំលាំងល្បាតរបស់អាវុធហត្ថខណ្ឌដូនពេញបានចុះដល់ទីតាំងកើតហេតុ និងបានសាកសួរជនរងគ្រោះព្រមទាំងសាក្សីជុំវិញកន្លែងកើតហេតុ ទើបធ្វើការកំណត់មុខសញ្ញា ហើយបើកប្រតិបត្តិការ ស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបជាក់ស្តែង នៅចំណុចអាគារជួលស្នាក់នៅមួយកន្លែង ចូលតាមច្រកឌឿងហែម ជាន់ទី២ ផ្លូវ១៣០ សង្កាត់ផ្សារកណ្តាល១ បានឃាត់ខ្លួនជនសង្ស័យនិងបក្សពួកចំនួន០៤នាក់ ព្រមទាំងដកហូតកាបូបស្ពាយរបស់ជនរងគ្រោះមកវិញ ប្រគល់ជូនម្ចាស់ដើមវិញផងដែរ។ ជនរងគ្រោះមានសេចក្តីរំភើបនិងអរគុណសមត្ថកិច្ចអាវុធហត្ថជាអនេកដែលបាននាំយកកាបូបនោះមកវិញបាន។ ក្នុងកាបូបនោះមាន

-ទូរស័ព្ទ០១គ្រឿងម៉ាកXIAOMI
-លិខិតឆ្លងដែនចំនួន០១ក្បាល
-អត្តសញ្ញាណប័ណ្ណចំនួន០១
-កាតធនាគារចំនួន០២
-ប័ណ្ណបើកបរចំនួន០១សន្លឹក
-កាបូបតូចចំនួន០២
-លុយដុល្លារចំនួន ១០០ដុល្លា
-លុយខ្មែរចំនួន ២០០០រៀល
-លុយថៃចំនួន ៨២០បាត
-លុយEUROចំនួន ៦៣០ EURO
-និងឯកសារ០១ចំនួនផ្សេងទៀត

ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ឈ្មោះ រស់ សុភ័ក្រ្ត ដែលជាជនដៃដល់ បានព្រមឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះពិតប្រាកដមែន និងធ្លាប់ជាប់ពន្ធនាគារកាលពីដើមឆ្នាំ២០១៨ រយះពេល០១ឆ្នាំរួចម្តងហើយ ពាក់ព័ន្ធករណីឆក់កាបូប ដូចគ្នាផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post