header ads

Sponsor

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់ ថ្ងៃទី​១៧ ធ្នូ ឆ្នាំ២០១៩ បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង បាន​ធ្វើដំណើរមកដល់ក្បែរ​វត្ត​ភ្នំ​ស្រាប់តែ​មាន​ពស់ថ្លាន់​ដ៏​ធំមួយក្បាលមានប្រវែងជិត២ម៉ែត្រ​​បាន​លូន​ឡើងមកសម្ងំ​លើម៉ូតូ​កង់​បីរបស់គាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥១ នៅ​ចំណុច​ក្បែរ​វត្ត​ភ្នំ​ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរសម្នាក់​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1GT0818 បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូងដែលគាត់អះអាងថា ​ទើប​ចេញ​មក​ពី​ហូប​បាយ​រួច​ក៏បើក​មក​ដល់​ក្បែរ​វត្ត​ភ្នំ នៅ​កន្លែង​លោកយាយ​ដូនពេញ ស្រាប់តែ​មាន​ពស់ថ្លាន់​មួយ​ក្បាល​ដ៏​ធំ​បាន​លូន​កាត់​ផ្លូវ ។

ម្ចាស់កង់បីបន្ត ពេលឃើញ​បែប​នេះ ​គាត់​ឈប់​ដើម្បីឲ្យពស់ថ្លាន់​លូន​ទៅ​ឱ្យ​ផុត​សិន មិន​ហ៊ាន​បើក​កិន​ទេ តែបែរ​ជា​ពស់ថ្លាន់​នោះ​ បាន​លូន​ឡើង​ម៉ូតូ​កង់​បី​របស់​គាត់កំពុងឈប់​ហើយ​លូន​ចូល​ក្នុង​ចង្កូត​ម៉ូតូ​សម្ងំ​ស្ងៀម​នៅ​ទីនោះ ​ធ្វើ​ឱ្យ​ម្ចាស់ម៉ូតូកង់៣ភ័យលស់ព្រលឹង និងធ្វើឲ្យអ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នាំ​គ្នា​ចោមរោម​មើល ព្រមទាំង​នាំ​គ្នា​ជួយ​ទាញ​យក​ពស់ថ្លាន់នោះ​ចេញ ។

​ប៉ុន្តែ​ពស់ថ្លាន់​នោះ​អត់​ព្រម​ចេញទាល់តែ​សោះ​រហូតដល់​ជិត​មួយ​ម៉ោង​ទើបប្រជាពលរដ្ឋនៅទីនោះជួយ​យក​ចេញ​បាន យកទៅ​លែង​នៅ​ឯ​វត្ត​ភ្នំ ។

អ្នកដែលធ្លាប់ជួបប្រទះករណីនេះបាននិយាយថា នេះ​ជា​ករណី​ថ្មី​មួយទៀត​ដែល​ពស់ថ្លាន់​លូន​ចូល​ម៉ូតូ​កង់​៣ ខណៈប៉ុន្មានខែ​មុន​នេះ​ពស់ថ្លាន់​១​ក្បាល​ក៏​ធ្លាប់​បាន​លូន​ចូល​ក្នុង​រថយន្ត CRV មួយ​គ្រឿង​ធ្វើ​ឱ្យ​ម្ចាស់​រថយន្ត​ព្រលឹង​ចុង​សក់​រហូត​បើករថយន្ត​ចូល​សាលាសង្កាត់​ចោម​ចៅ​១ ដើម្បី​រក​អ្នកក្លាហាន​ជួយ​ចាប់​យក​ពស់​នោះ​ចេញពី​ក្នុង​រថយន្ត​របស់​ខ្លួនផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post