header ads

Sponsor

នៅថ្ងៃព្រឹកថ្ងៃទី៣០ខែ ធ្នូ ឆ្នាំ២០១៩ នេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀប​ចំពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសថ្មើរជើងដែលឈ្មោះថា “តេជោសន្តិភាព” ដែលស្ថិតក្នុងខេត្ត កំពង់ស្ពឺដំបូងគេបង្អស់ ។

ស្ពានអាកាសថ្មើរជើងនេះ សាងសង់ឡើងក្នុងរយះពេល ៦ខែ ដែលមាន​កម្ពស់ ៥.៧ ម៉ែត្រ បណ្តោយ ៣៩.៣៩ ម៉ែត្រ ទទឹង ៣.៨០ ម៉ែត្រ សរុបអស់ថវិកាប្រមាណ ៣៤ម៉ឺនដុល្លា ក្រោម ជំនួយក្រុម​ហ៊ុនហេងអភិវឌ្ឍន៍។

ទាំងអាជ្ញាធរ និងពលរដ្ឋស្ពានអាកាសថ្មើរជើងនេះនឹងជួយ កាត់បន្ថយការកកស្ទះចរាចរណ៍​ ពីព្រោះថា ខេត្តកំពង់ស្ពឺនេះ ជាខេត្តមួយដែលមានចរាចរណ៍មមាញឹក មិនចាញ់រាជធានីភ្នំពេញ​នោះទេ ដោយមានរថយន្តដឹកទំនិញធំៗ ឆ្លងកាត់មិនដាច់។ ដូច្នេះស្ពានអាកាសថ្មើរជើង នឹងអាច​ជួយសម្រួលដល់អ្នកដើរឆ្លងផ្លូវបានច្រើន។ម្យ៉ាងវិញទៀត ក៏ដូចជាចូលរួមចំណែកយ៉ាងធំធេង​ក្នុងការលើក​កម្ពស់សោភ័ណភាព និងមុខមាត់ខេត្តកំពង់ស្ពឺ​ផងដែរ ៕

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post