header ads

Sponsor

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី៣០ ធ្នូ ២០១៩ ចៅក្រមស៊ើបសួរ គឺលោក មុយ សុភ័ក្រ្ត  សម្រេចឃុំខ្លួនបណ្តោះអាសន្ន បុរសម្នាក់ដែលរងការចោទ ប្រកាន់ថាបានយកលុយរត់ការសង់ផ្ទះក្នុងតំបន់ហាមឃាត់ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ពីបទឆបោក ។

លោក ហួត សុធី ស្នងការរងទទួលផែនសន្តិសុខ បានអោយដឹងនៅល្ងាចមិញនេះថា ក្រោយពីបានទទួលពាក្យបណ្តឹងនាថ្ងៃទី ២៩ ធ្នូ ២០១៩ ពីជនរងគ្រោះ ហើយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងក្រោមការសម្របសម្រួល នីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សៀមរាប កម្លាំងបានចុះស្រាវជ្រាវ រហូតដល់រកឃើញមុខសញ្ញាជន សង្ស័យ និងឈានដល់ការនាំខ្លួនមកសាកសួរ ។

ជនសង្ស័យមាន ឈ្មោះ ជា ហាក់ស៊្រុន អាយុ៥៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប បានសារភាពកំហុសចំពោះមុខសមត្ថ កិច្ចថា ខ្លួនពិតជាបានទទួលប្រាក់ចំនួន ២.២៥០ដុល្លារ ពីម្ចាស់ផ្ទះដែលមានឈ្មោះ លេង សម្បត្តិ ដើម្បីយកទៅរត់ការស្នើសុំសាងសង់ផ្ទះ នៅក្នុងតំបន់មួយដែលស្ថិតនៅភូមិ ខ្វៀន សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ដែលជាតំបន់ត្រូវហាមឃាត់ មិនឲ្យមានការសាងសង់ថ្មី និងជាតំបន់ដែលគ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា ។

ទោះជាយ៉ាងណាក៍ដោយ លោក ហូត សុធី បានអំពាវនាវនិងបញ្ជាក់ថា «ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មានភាពមិនច្បាស់ លាស់ និងមានចម្ងល់នានា សូមមេត្តាទាក់ទងជាមួយមន្ត្រីមាន សមត្ថកិច្ច នៃអាជ្ញាធរជាតិអប្សរា តាមរយៈលេខទូរស័ព្ទ និងប្រអប់សារ ដូចដែលមាននៅក្នុងសេច ក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ស្ដីពីការបដិសេធចំពោះការចោទប្រកាន់ថា មានមន្ត្រីអាជ្ញាធរជាតិអប្បរា យកប្រាក់ជាថ្នូរនឹងការ អនុញ្ញាត សាងសង់ផ្ទះ ក្នុងតំបន់រមណីយដ្ឋានអង្គរ បេតិភណ្ឌពិភព លោក»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post