header ads

Sponsor

អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Ha Cong Tuan បានឱ្យដឹងថា ការនាំចេញវិស័យព្រៃឈើទៅលក់នៅក្រៅប្រទេស ត្រូវបានរំពឹងថា​នឹងទទួលបានប្រាក់ចំណូលប្រមាណ១១,៣ពាន់លានដុល្លារ ខណៈការនាំចេញឈើរបស់ប្រទេសវៀត ណាមពីមួយឆ្នាំទៅមួយឆ្នាំ គឺតែងមានការកើន២០ភាគរយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅថ្ងៃទី១៩ធ្នូ។

លោកបាននិយាយថានេះ គឺជាអត្រាកំណើនខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃវិស័យនេះ ហើយគេរំពឹងថាវិស័យនេះ នឹងទទួលបានអតិរេកពាណិជ្ជកម្មប្រមាណ៨ពាន់លានដុល្លារ ដូច្នេះវាបានចូលរួមចំណែកយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ចទាំងមូលរបស់វិស័យកសិ កម្មប្រទេសនេះ។

លោកបានបន្តថា ផលិតផលព្រៃឈើរបស់ប្រទេសវៀតណាម ត្រូវបាននាំចេញទៅកាន់ប្រទេសនិងតំបន់ចំនួន១៤០ទូទាំងពិភពលោក។ ទីផ្សារនាំចេញសំខាន់ៗរបស់ប្រទេសនេះ រួមមាន សហរដ្ឋអាមេរិក ជប៉ុន​ចិន សហភាពអឺរ៉ុប និងសាធារណរដ្ឋកូរ៉េ ដែលមានចំនួនជាង៨០ភាគរយ នៃតម្លៃនាំចេញផលិតផលឈើសរុបរបស់ប្រទេសនេះ។

មានក្រុមហ៊ុនចំនួនជាង៤.៥០០ កំពុងប្រតិបត្តិការកែច្នៃឈើនិងអនុផលព្រៃឈើ ដែលក្នុងនោះមានក្រុមហ៊ុនជាង១.៨០០បានចូលរួមដោយផ្ទាល់ក្នុងសកម្មភាពនាំចេញ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post