ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង ខណៈកំពុងជិះម៉ូតូ ក៏បានដួលបណ្តាលឲ្យស្លាប់ចោលប្រពន្ធ និងកូនប្រុសអាយុ ៦ឆ្នាំម្នាក់ក្នុងបន្ទុក កាលពីវេលាម៉ោង ៧កន្លះយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពរងគ្រោះឈ្មោះ អ៊ឹត សារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអ្នកបើកទ្បាននៅរោងចក្រ រស់នៅភូមិព្រៃច្រាបកើត ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម៉ាក HONDA AIR BLADE ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1U-0999 ចេញពីធ្វើការ ត្រលប់មកបន្ទប់ជួល តែជាអកុសលក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូដោយខ្លួនឯង ស្លាប់នៅពាក់កណ្ដាលផ្លូវ។
បច្ចុប្បន្នសព ក្រោយសមត្ថកិច្ច ធ្វើកំណត់ហេតុ បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកម៉ូតូ ត្រូវបានយកទៅរក្សាទុក នៅអធិការនគរបាលខណ្ឌដង្កោ៕