តាកែវ៖ កាលពីចន្លោះម៉ោង ៨-៩ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ មានករណីក្រុមចោរបានធ្វើសកម្មភាពគាស់ទំលុះទំលាយ ផ្ទះរបស់ លោក គង់ សារិទ្ធ ភេទប្រុស អាយុវ ៥១ ឆ្នាំ មុខរបរនាយប៉ុស្តិ៍រដ្ឋបាលឃុំជើងគួន ដែលមានទីលំនៅនៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ក្នុងខណៈដែលប្តីជាប់ទៅធ្វើការ ប្រពន្ធជាប់លក់ដូរផ្សារ ដោយបាត់ទ្រព្យសម្បត្តិមាន ខ្សែកមាសទំងន់ ០៦ ជី មួយខ្សែ ប្រាក់ ៣០០,០០០រៀល និង អាវុធខ្លីម៉ាក 1254 លេខ 2445 បង់ ១ គ្រាប់ ០៨គ្រាប់។
ចំពោះករណីនេះ ផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំរោង កំពុងធ្វើការស្រាវជ្រាវ៕