ភ្នំពេញ ៖នៅថ្ងៃទី១៩.១២.២០១៩វេលាម៉ោង ១៤ម៉ ១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣សហការជាមួយកម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកកូនកាំបិតចាក់ច្រើនកាំបិតបណ្តាលអោយជនរងគ្រោះរបួសធ្ងន់) នៅចំនុចមុខផ្ទះលេខ២៩អឺ០ផ្លូវលេខ៥៣ភូមិ៣ សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ប៊ូ សីហា ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៦៩ផ្លូវលេខ៥៣សង្កាត់ផ្សារថ្មីទី១ខណ្ឌដូនពេញរាជធានីភ្នំពេញ។
វត្ថុតាងចាប់យក គ្មាន (កូនកាំបិតមួយត្រូវជនសង្ស័យបោះចោលរកពុំឃើញបន្ទាប់ពីធ្វើសកម្មភាពរួច)។
ចំពោះមុខកំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍កំពុងប្រើប្រាស់វិធានការជំនាញសួរចំលើយរកបក្ខពួកនិងសកម្មភាពដែលបានប្រព្រឹត្តកន្លងមកព្រមទាំងកសាងសំណុំរឿងអនុវត្តន៍តាមនិតិវិធី។
ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!