header ads

Sponsor

ឯកឧត្តមសុខសុវណ្ណ វឌ្ឍនាសាប៊ុង បានឲ្យដឹងថា កម្ពុជា ជាប្រទេសតូចតែមនុស្សតិច សល់ផ្ទៃដីច្រេីនជាពិសេស មានអំណោយផលធម្មជាតិ ទាំងកត្តាភូមិសាស្ត្រ និងអាកាសធាតុ លេីវិស័យកសិកម្ម ដែលមានអនុវិស័យយ៉ាងច្រេីនផ្ដោតជារួម គឺចំណីអាហារ ស្របពេលដែលពិភពលោក មានប្រទេសធំៗ ២ភាគឋិតនៅតំបន់ប៉ូល និងក្បែរតំបន់ប៉ូល ហេីយ១ភាគឋិតនៅតំបន់ខ្សាច់ !

ជាទូទៅនៅអាស៊ីអាគ្នេយ៍កម្ពុជាឋិតក្នុងតំបន់ដែលមានអំណោយផលជាងគេបង្អស់ ទាំងអាកាសធាតុ ប្រភពទឹក នឹងជាតំបន់បាតខ្ទះពោពេញដោយជីវជាតិ។

ខណៈពិភពលោកកំណេីនមនុស្សកាន់ច្រេីន ការប្រេីប្រាស់ដីស្ទេីរខ្សោះជីជាតិ ជាក់ស្ដែងនៅប្រទេសចិន ភោគផលកសិកម្មខ្វះរសជាតិដោយសារដីបានប្រេីប្រាស់រាប់ពាន់ឆ្នាំ ដំណាំហូបផ្លែដាំបានប្រភេទតិចតួចព្រោះអាកាសធាតុត្រជាក់ដូចនេះគេចាប់ផ្ដេីមយកដី ដែលមានកសាងជារោងចក្រឧស្សាហកម្មវាយនភ័ណ្ឌ ឬឧស្សាហកម្មអេឡិចត្រូនិក ដេីម្បីយកផលចំណេញ។

យេីងគិតមួយផ្នែកថាតេីកម្ពុជាអាចធ្វេីដូចគេបានឬទេ ?សូមពិចារណាថាធនធានមនុស្សកម្ពុជានៅមានកម្រិត ដែលមិនទាន់អាចធ្វេីឧស្សាហកម្មទាំងនោះបានទេ តែពិភពលោកដីកាន់តែខ្សោះជីវជាតិ ឱកាសកម្ពុជាកាន់តែកេីនឡេីង ។

យេីងត្រូវដឹងថា ឧស្សាហកម្មខោអាវ អេឡិកត្រូនិក យ៉ាងហោចណាស់ មនុស្សប្រេី៤ខែទេីបទិញទៀត តែចំណីអាហារគេត្រូវការជារៀងរាល់ថ្ងៃ ដោយមិនអាចរស់ដោយដំណេីរការអគ្គីសនីបានទេ ។ ជារៀងរាល់ថ្ងៃពិភពលោកប្រេីប្រាស់ចំណីអាហារអស់ ៦០ ទៅ ៧០លានតោន ។

ទោះពិភពលោកដេីរដល់បដិវត្តឧស្សាហកម្មជំនាន់ប៉ុន្មានក៏មនុស្សត្រូវការបាយហូបដែរ។

ក្នុងករណីកម្ពុជាបាត់បង់ EBA ក៏ដោយ ប្រសិនជាយេីងបង្កេីតទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តរួមមាន ចិន , ជប៉ុន , សឹង្ហបូរី , ឥណ្ឌា , នឹងបណ្ដាប្រទេសផ្សេងទៀត យេីងមានឱកាសក្លាយជាមូលដ្ឋានផ្គត់ផ្គង់ចំណីអាហារដល់ពួកគេដែលប្រកបដោយគុណភាពនឹងឱជារស ជាពិសេសជាការចេះប្រេីប្រាស់ឱកាសសំខាន់ស្របពេលកម្ពុជាជាប្រទេសមានប្រយោជន៍ នៅក្នុងតំបន់ភូមិសាស្ត្រនយោបាយ ដែលមានអត្ថិភាពខ្ពស់ជាងប្រទេសវៀតណាម ឡាវ នឹងភូមា ហេីយមានលំនឹងប្រកួតប្រជែងបានជាមួយប្រទេសថៃ។

ផ្ដេីមពីការដកហូតដីសម្បទានមិនបានប្រេីប្រាស់ មកចែកជាទុនជូនកសិករ ហេីយរដ្ឋាភិបាលត្រូវក្លាយជាឈ្មួញកណ្ដាលដែលទាក់ទងផ្ទាល់ជាមួយបណ្ដារប្រទេសបញ្ជាទិញ បន្ទាប់មករដ្ឋាភិបាលផ្ដល់ប្រាក់កំចីទាប នឹងបង្រៀនពលរដ្ឋយេីងអោយប្រកបអាជីវកម្មដោយទូទាត់សំណងក្រោយពេលលក់រួច នោះជាការរុញច្រានសេដ្ឋកិច្ចរបស់ពលរដ្ឋពីជាន់ទាបអោយមានជីវភាពធូរធារ ហេីយស្របនឹងបរិបថពលរដ្ឋដែលគាត់មានចំណេះមូលដ្ឋានកសិកម្មពីដូនតាមកស្រាប់ជាងមួយពាន់ឆ្នាំមកហេីយ ដោយគ្រាន់តែបំពាក់បំប៉ន់ វិធីធ្វេីកសិកម្មបែប ទំនេីបជូនពួកគាត់ជាការស្រេច។

បច្ចុប្បន្នកសិផលកម្ពុជាជាចរន្តផ្គត់ផ្គងធំគួរសមនៅលេីពិភពលោក ហេីយជាផ្នែកមួយនៃប្រព័ន្ធសេដ្ឋកិច្ចទាំងមូល តែកសិករនៅតែក្រ ព្រោះលទ្ធភាពនៃការនាំចេញធ្លាក់លេីឧកញ៉ាមួយក្ដាប់តូច ក្លាយជាសេដ្ឋីត្រឹមតែមួយក្ដាប់តូច ដោយពលរដ្ឋតូចតាចទទួលត្រឹមឱកាសធ្វេីកម្មកររបស់គេតែប៉ុណ្ណោះ ដូចនេះតេីយេីងត្រូវការពេលប៉ុន្មានឆ្នាំទៀត ដេីម្បីដេីរទាន់ប្រទេសជិតខាងនឹងលេីសកលលោក ។

គោលការណ៍នយោបាយសេដ្ឋកិច្ចដែលខ្ញុំបានផ្ដោតសំខាន់ គឺ ពាណិជ្ជកម្ម ដែលកេីតពីកសិកម្ម នឹង ឧស្សាហកម្មដែលកេីតពីទេសចរណ៍ (ឧស្សាហកម្មគ្មានផ្សែង) ។

ចំការដ៏ស្រស់ស្អាត មិនត្រឹមតែផ្ដល់ការផ្គត់ផ្គង់ចំណីអាហារទេ ថែមទាំងផ្ដល់នូវទស្សនីយភាពដល់វិស័យទេសចរណ៍ផងដែរ។

ខ្ញុំសង្ឃឹមថាដំណោះស្រាយកសិកម្មនៅកម្ពុជាគឺត្រូវបង្រួមក្រសួងចំនួន៤ អោយចូលតែមួយ គឺក្រសួងរៀបចំដែនដី ក្រសួងកសិកម្ម ក្រសួងធនធានទឹក នឹងក្រសួងអភិវឌ្ឍន៍ជនបទ ដេីម្បីអោយក្លាយជាសេនាធិការដ៏អង់អាចរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍លេីគោលការណ៍នេះ។

ការប្រេីប្រាស់ដីដែលមានអំណោយផលផ្នែកកសិកម្មទៅធ្វេីជាដីសម្បទាន ជាការខ្ជះខ្ជាយបំផុត ព្រោះយេីងបោះបង់ឱកាសក្លាយជាមហាអំណាចចំណីអាហារ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post