header ads

Sponsor

&nsp;ទីបំផុត កម្ពុជាបានបំបែកឯកត្តកម្មប្រវត្តិសាស្ត្រ យកឈ្នះប្រទេសហ្វីលីពីន 1 ទល់នឹង 1, ប្រទេសទីម័រខាងកើត 5 ទល់នឹង 0 និងប្រទេសម៉ាឡេស៊ី 3 ទល់នឹង 1 ហើយអាច ឈានជើងចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាស៊ីហេ្គមលើកទី30 នៅប្រទេសភីលីពីន រវាងកម្ពុជា អាយុក្រោម22ឆ្នាំ និង វៀតណាម អាយុក្រោម 22 ប៉ុន្តែគួរឲ្យសោកស្តាយដែលកម្ពុជាពុំទទួលបានជោគជ័យ។

បន្ទាប់ពីបានបាត់បង់ឱកាស ចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ កម្ពុជានៅតែមានឱកាសប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ 3  ជាមួយនឹងប្រទេស មីយ៉ាន់ម៉ាផងដែ។ សម្រាប់ការប្រកួតពេញម៉ោង កីឡាករ កែវ សុខផេង បានទាត់បាល់ Free Kick ពីចម្ងាយចូលយ៉ាងល្អដូចកីឡាករបរទេសល្បីៗនៅលើពិភពលោក ធ្វើឲ្យកម្ពុជាទទួលបាន លទ្ធផល 2 ទល់នឹង 2 ប៉ុន្តែកីឡាកររូបនេះ បានស្រក់ទឹកភ្នែក លើទីលានប្រកួត ព្រោះសោកស្តាយយ៉ាងខ្លាំងណាស់ ដោយសារគាត់ ធ្វើមិនបានល្អខណ:ប៉េណាំងទី (Penalty)។
"កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ" នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ កែវ សុខផេង បានបង្ហោះមុន នេះបន្តិច។

យើងទាំងអស់គ្នាពិតជាសោកស្តាយចំពោះលទ្ធផលមួយនេះ ប៉ុន្តែក៏មិនភ្លេចពីកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ ក្រុមជ្រើសជាតិកម្ពុជាទាំងមូល។ ជាពិសេស កីឡាករ កែវ សុខផេង បានកសាងគុណសម្បត្តិយ៉ាងធំ រួមចំណែក រកគ្រាប់បាល់ជូនកម្ពុជា ចំនួន 1គ្រាប់ សម្រាប់ការប្រកួតជាមួយនឹងប្រទេសហ្វីលីពីន, 5គ្រាប់សម្រាប់ការប្រកួតជាមួយនឹងប្រទេសទីម័រខាងកើត, 1 គ្រាប់ សម្រាប់ការប្រកួតជាមួយនឹងប្រទេសម៉ាឡេស៊ី, និង 1គ្រាប់សម្រាប់ការប្រកួតជាមួយនឹងមីយ៉ាន់ម៉ាវគ្គដណ្តើមយកចំណាត់ថ្នាក់លេខ3។

អាស្រ័យហេតុនេះ អ្នកគាំទ្ររាប់លាននាក់នៅប្រទេសកម្ពុជា រួមទាំងថ្នាក់ដឹកនាំប្រទេស, ក្រុមកីឡាករ កីឡាការិនី, តារាហ្វេសប៊ុក, បុគ្គលឆ្នើម, អ្នកសិល្បៈ, តារាល្បីៗ, ហ្វេនៗ  និងក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានផ្ញើសារ លើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត និងបន្តការគាំទ្រដល់ កីឡាកររូបនេះ លើ Status បណ្តាញសង្គមព្រោងព្រាត ដូចខាងក្រោម៖
“បើគ្មានបាល់ Free Kick របស់ផេង ក៏គ្មានបានស៊ុតបាល់១១ម៉ែត្រដែរ! គ្រប់គ្នាដឹងហើយថា ទាត់បាល់១១ម៉ែត្រសម្ពាធប៉ុណ្ណា គ្រប់គ្នាធ្វើបានល្អហើយ” សាររបស់គ្រូបង្វឹករបស់ កីឡាករ កែវ សុខផេង
អ្នកគាំទ្រ កីឡាករ កែ​វ សុខផេងសម្តែងការលើកទឹកចិត្ត បង្ហោះថា  “អូនប្រឹងអស់ពីសម្ថភាពហើយ នៅមានឱកាសក្រោយទៀត ស៊ូ ស៊ូ ស៊ូ! សុខផេង ចាញ់ការប្រកួតមែន តែអូនឈ្នះចិត្តមហាជនរាប់លាននាក់ អាណិត ស្រឡាញ់ និង គាំទ្រអូន”។

“អូនកុំបន្ទោសខ្លួនឯងអី@Keo SokphengKeo Sokpheng - កែវ សុខផេង ធ្វើបានល្អបំផុតហើយ ​ ចាញ់ការប្រកួតនេះតែឈ្នះបេះដូងប្រជាជនខ្មែរ​” សារផ្តល់កម្លាំងចិត្ត របស់ ពេជ្រ សោភា តារាចម្រៀងជួរមុខ និង ជាអ្នកតំណាងផ្សព្វផ្សាយឲ្យក្រុមហ៊ុនទូរស័ព្ទដៃ OPPO។

ឥឡូវ ចូរក្រឡេកមកមើល សារលើកទឹកចិត្តរបស់ ក្រុមហ៊ុន OPPO ដែលជាដៃគូសហការយូរអង្វែងរបស់ កីឡាករ កែវសុខផេងវិញម្តង “មិនអស់ចិត្ត ផុសម្តងទៀត Re-Post ទឹកចិត្តគាំទ្រ មិនរាថយ មិនផ្លាស់ប្តូរ រួមគ្នាតែមួយ យើងនឹងរួមដំណើរទៅមុខជាមួយគ្នាដើម្បីជ័យជម្នះ ទាំងអស់គ្នាដើម្បីកម្ពុជា! ក្រុមហ៊ុន OPPO នឹងផ្តល់រង្វាន់ទូរស័ព្ទ OPPO Reno2 F ចំនួន 1 គ្រឿង ទោះបីជាមិនអាចរកគ្រាប់បាល់បានក៏ដោយ តែការប្រកួតនេះ កម្ពុជារកបាន 2 គ្រាប់ ក្នុងនោះ 1 គ្រាប់ស៊ុតដោយកីឡាករ កែវ សុខផេង ក្រុមហ៊ុននឹងផ្តល់រង្វាន់ទ្វេដងនៃគ្រាប់បាល់របស់គាត់។ សរុបមក ក្រុមហ៊ុន OPPO នឹងផ្តល់ 3 រង្វាន់ ជូនដល់អ្នកដែលបាន Comment តាមហេ្វសប៊ុកផ្លូវការ OPPO គាំទ្រ ផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់កីឡាករ កែវ សុខផេង ទៀតផង”។

ចាញ់ឈ្នះជារឿងធម្មតាសម្រាប់ការប្រកួត! យើងអ្នកទាំងគ្នា នឹងនូវតែស្រឡាញ់គាំទ្រ រហូត ជូនពរឲ្យកម្ពុជា ជោគជ័យលើវិស័យកីឡាបាល់ទាត់នាថ្ងៃអនាគតខាងមុខឆាប់ៗនេះ! 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post