header ads

Sponsor

ក្រោយពីបានបើកការ Pre-order​ រហូតមកដល់ពេលនេះចំពោះស្មាតហិវូន vivo S1Pro គឺទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជាដោយគិតត្រឹមថ្ងៃនេះគឺមានការលក់រហូតដល់អស់ពីស្តុកបាត់ទៅហើយ។ នេះសបញ្ជាក់​ ថាស្មាតហ្វូន S1Pro គឺពិតជាអាចទាក់ទាញចិត្តអ្នកប្រើប្រាស់ខ្លាំងមែនទែនទាំង​សមត្ថភាព រូបរាង​ ក៏ដូចជាតម្លៃសមរម្យត្រឹមតែ $299។​

​ស្មាតហ្វូន​​ vivo S1Pro ​ស្មាតហ្វូនដែលមានភ្ជាប់មកជាមួយនឹងរូបរាងទាន់សម័យ​ ថាមពលថ្មធំ 4500mAh​ បំពាក់ដោយបច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ​ Dual-Engine Fast charging  មានប្រព័ន្ធស្កេនក្រយៅដៃក្រោយអេក្រង់។ សម្រាប់ផ្នែកកាមេរ៉ារបស់ស្មាតហ្វូន S1Pro វិញ ចំពោះកាមេរ៉ាខាងមុខមានទំហំ 32MP​ ដែរអាចធ្វើការថតរូប Selfie ​ខ្លួនឯងបានយ៉ាងស្រស់ស្អាតនិងមានទំនុកចិត្ត។

ចំណែកឯកាមេរ៉ាក្រោយ​ AI ចំនួន 4 គ្រាប់រចនាបទបែបគ្រាប់ពេជ្យ​ ដែលគ្រាប់ទី 1 មានកាមេរ៉ាគោលមានទំហំធំដល់ទៅ 48MP យើងអាចធ្វើការផ្តិតយកនូវរូបភាពបានច្បាស់ សាច់រូបភាពម៉ត់ល្អ ជាមួយនឹងកម្រិតរូបភាពបានកាន់តែប្រសើរស្រស់ស្អាតបែបធម្មជាតិ។ គ្រាប់ទី 2 កាមេរ៉ា 8MP wide-Angle ដែលយើងអាចធ្វើការផ្តិតយករូបភាពបានទៅដល់ 120 ដឺក្រេ។គ្រាប់ទី 3 ទំហំ 2MP Super Macro យើងអាចធ្វើការផ្តិតយករូបភាពដោយប្រើគំលាតពីវត្ថុដែលយើងចាប់យក 4CM នោះយើងនឹងឃើញពីគុណភាពនៃរូប ដែលវាអាចចាប់យកភាពល្អិតនៃរូបភាពបានយ៉ាងច្បាស់។

មួយគ្រាប់ចុងក្រោយមាន 2MP ដែលជាលែនជំនួយនៃការថតរូបបែបព្រាល។​ ចំពោះស្មាតហ្វូន vivo S1Pro នេះបានធ្វើការរចនាឡើងដោយការបង្ហាញចេញមកជាមួយជម្រើសថ្មី 2 ពណ៌ ៖ គឺពណ៌ខ្មៅ Knight Black និងពណ៍បែបគុជខ្យង​ Fancy Sky។ ​មាន Ram 8GB និង Rom 128GB ដែលងាយស្រួលក្នុងការរក្សាទុកនូវ វីដេអូ តន្រ្តី និងរូបភាពថែមទៀតផង។ ហើយវាបានភ្ជាប់ជាមួយនឹងអេក្រង់ពេញគែម Super Amolad Ultra All Screen មានទំហំ 6.38 inch FHD+ ដំណើរការដោយ android 9 និងស្បែក Interface ប្រភេទ Funtouch OS 9.2 ដែលធ្វើឱ្យស្មាតហ្វូន vivo S1​ Pro   នេះគឺអស្ចារ្យបំផុតក្នុងការប្រើប្រាស់ នៅពេលដែលទស្សនាទៅលើវីដេអូ ឬនៅលើបណ្តាញទំនាក់ទំនងសង្គម។

ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការបន្ថែមសម្រាប់អិថិជន ដែលជាអ្នកគាំទ្រស្មាតហ្វូន សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Page ផ្លូវការរបស់ក្រុមហ៊ុន vivo Cambodia ដើម្បីទទួលបានព័ត៌មានជាក់លាក់។ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post