លោក គ្រើង តុលា សកម្មជនជាតិការពារព្រៃឈើ និងជាអ្នកដែលបានចុះទប់ស្កាត់ជនជាតិវៀត ណាមប្រមូលយកថ្មធម្មជាតិក្នុងនៅខេត្តមណ្ឌលគីរី បានប្រាប់សារព័ត៌មានខ្មែរណាស់ថា គឺមាន ឧកញ៉ាម្នាក់ ចង់សុំការអនុញ្ញាតដើម្បីកាន់កាប់អភិវឌ្ឍតំបន់នោះ ក្រោយពីមានការលេច ឮព័ត៌ មានថានៅភូមិឡាំមេះ មានដុះសសរថ្មធម្មជាតិដែលអាយុកាលរាប់ពាន់ឆ្នាំ ដែលនេះកំពុងបង្ក ក្ដីព្រួយបារម្ភដល់សហគមន៍ជនជាតិដើម។ ប៉ុន្មានថ្ងៃមកនេះ ក្រុមហ៊ុនឧកញ៉ាម្នាក់នោះ បានមក ទាក់ទងសុំការអនុញ្ញាតពីសហគមន៍៣-៤ដងហើយ ប៉ុន្តែលោកមិនទាន់បានជួបផ្ទាល់នៅ ឡើយទេ។
លោកបានបន្តថា នៅតំបន់មាថ្មសសរធម្មជាតិដុះនោះមានរ៉ែត្បូង មានសសរស្អាតៗលក្ខណៈ បុរាណ តំបន់អំណោចផលសម្រាប់ទាកទាញភ្ញៀវទេសចរ ដោយសារមានសត្វព្រៃ និងព្រៃឈើ ក្រាស់។ ដូចនេះខាងសហគមន៍មិនអាចឱ្យបានទេ ព្រោះជារបស់រដ្ឋជាទីសក្ការៈ របស់ សហគមន៍។ លោកថា «អ្វីដែលជាការព្រួយបារម្ភកាន់តែខ្លាំងនោះ អ្នកដែលទាក់ទងនាមជា ឧកញ៉ានោះ ជួនកាលជាជនជាតិចិន ជួនកាលជាវៀតណាម ដែលនេះជាការព្រួយបារម្ភរបស់ ក្រុមជនជាតិដើមភាគតិច។
លោក គ្រើង តុលា បានសង្កេត់ធ្ងន់ដោយលើកឧទាហរណ៍ មួយចំនួនដូចជា ប្រាសាទអង្គរ វត្តកាលពីមុន ត្រូវបានគ្រប់គ្រងដោយឧកញ៉ា សុខ គង់ អស់ប៉ុន្មានឆ្នាំ ហើយដូចជាតំបន់ទឹកធ្លាក់ ជ្រុះប៊ូស្រានេះ ត្រូវបាន(គ្រប់គ្រង)ដោយក្រុមហ៊ុនមយូរា ដែលមានម្ចាស់ជាជនជាតិវៀតណាម មានសញ្ជាតិខ្មែរជាដើម។ ក្នុងនាមជាសកម្មជនជាតិការពារព្រៃឈើ និងជាជាតិដើមភាគតិចព្នង មួយរូប ស្នើឱ្យរដ្ឋាភិបាលគ្រប់គ្រងតំបន់ដុះសសរថ្មទាំងនោះ និងអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ ជាជាងការអនុញ្ញាតឱ្យវិស័យឯកជនចូលគ្រប់គ្រងអភិវឌ្ឍ ដែលនឹងផ្ដល់ផលចំណេញតិចតួចបំផុតសម្រាប់ជាតិ។
គួរបញ្ជាក់ថា ក្រសួងបរិស្ថានក៏មានគម្រោងនឹងបង្កើតតំបន់អភិរក្សសសរថ្មធម្មជាតិរាប់ពាន់ដើមដែលទើបរកឃើញនៅមណ្ឌលគីរីនោះដែរ ដោយត្រូវបានលោក លឿង កេសារោ ប្រធាន នាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថានបញ្ជាក់ថា ក្រោយពីការសិក្សា ក្រុមការងារមានគម្រោងរៀបចំបង្កើតជាតំបន់អភិរក្សបេតិកភណ្ឌ«ឡាំមេះ»នៅទីតាំងមានដុះសសរថ្មធម្មជាតិរាប់ពាន់ដើមនៅខេត្តមណ្ឌលគីរី ដើម្បីថែរក្សាសម្បត្តិជាតិ សម្បត្តិដូនតា និងជំនឿប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយធ្វើការចុះបញ្ជីជាដី សាធារណៈរបស់រដ្ឋ និងបោះបង្គោលកំណត់ព្រំប្រទល់ឱ្យបានច្បាស់លាស់។
គម្រោងបង្កើតតំបន់អភិរក្សនេះបានធ្វើឡើង បន្ទាប់ពីក្រុមជនជាតិដើមភាគតិចនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២ខែមករាឆ្នាំ២០២០ បានរកឃើញសសរថ្ម ធម្មជាតិរាប់ពាន់ ហើយបានអះអាងថា មានក្រុមជនជាតិវៀតណាមនិងខ្មែរ បានឃុតឃិតគ្នា គាស់យកសសរធម្មជាតិរាប់ពាន់ដើមដែលអាចមានអាយុកាលរាប់ពាន់ឆ្នាំទាំងនោះ ដើម្បីដឹកទៅកាន់ប្រទេសវៀតណាម។
ក្រោយពីលេចលឺថាមានសសរធម្មជាតិនេះ នៅថ្ងៃសុក្រទី១០នេះ លោក លឿង កេសរោ ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានដឹកនាំមន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយមន្រ្តីឧទ្យានុរក្ស សមត្ថកិច្ចនគរបាលជាតិ កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវតំបន់បេតិភណ្ឌធម្មជាតិដែលទីតាំងរបស់ថ្មធម្មជាតិទាំងនេះ នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៅក្នុងខេត្តមណ្ឌលគីរី។
លោក វុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានឱ្យដឹងថា សសរថ្មធម្មជាតិរាប់ពាន់ដើមមានមុខកាត់ចាប់ពី៤០សម ដល់៦០សម និងប្រវែងរហូតដល់ ២ ម៉ែត្រ ដុះឡើងពីធម្មជាតិតាមចង្កេះភ្នំណាមលៀរ ដែលមើលទៅហាក់ដូចជាត្រូវបានគេលើកបន្ដុបលើគ្នាដូចរាងប្រាសាទបុរាណ។
ផ្ដល់សិទ្ធិដោយ khmernas