ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង ២០នាទីរំលងអធ្រាត្រថ្ងៃទី ២ខែមករាឆ្នាំ ២០២០ មានករណីរថយន្តមួយគ្រឿង បើកបរដោយបុរសជនជាតិចិនម្នាក់ បើកជ្រុលបុករបាំងចែកទ្រូងផ្លូវ នៅចំណុចមុខផ្ទះលេខ ២២១បេ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កខាងលើនេះ ម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2AX-0587 បើកបរដោយបុរសជនជាតិចិនម្នាក់ មិនទាន់ស្គាល់ឈ្មោះ។
ដំបូងរថយន្តបានបើកតាមផ្លូវសហព័ន្ធរុស្ស៊ីពីកើតទៅលិច។លុះដល់ចំណុចខាងលើក៏បុករបាំងចែកទ្រូងផ្លូវបណ្ដាលឱ្យខ្ទាតខូចមួយដុំហើយអ្នកបើកបរដែលជាជនជាតិចិនបានគេចចេញពីកន្លែងកើតហេតុ។
បន្ទាប់មកប៉ូលិសចរាចរណ៍បានស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចាត់ការនៅពេលក្រោយ៕