header ads

Sponsor

បាត់ដំបង​៖ មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង បានប្រកាស ជម្រាបជូន​សាធារណជន អំពី​ការបញ្ជូន​អ្នកជំងឺ ដែល​រងគ្រោះថ្នាក់​ដោយសា​រ​ផ្ទុះ​មីន តាំងពី​មណ្ឌល​សុខភាព​ឃុំ​តា​សាញ ស្រុក​សំឡូត រហូតដល់​គ្លីនិក​ឯកជន ដោយសារតែ​មន្ទីរពេទ្យ​រដ្ឋ នៅ​ខេត្ត និង​ពេទ្យ​ទាហាន មិន​ទទួល​។ ប៉ុន្តែ​ចុងក្រោយ អ្នកជំងឺ​នេះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ហើយ​។​

កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ មាន​ករណី​អ្នកជំងឺ​ឈ្មោះ អឿន សៅ​ពេជ្រ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ នៅ​ភូមិ​អូរ​តា​ទឹម ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង ប្រហែល​ម៉ោង ២២​នាទី​យប់ ត្រូវបាន​បញ្ជូន​តាមរ​ថ​យន្ត​គិលានសង្គ្រោះ​រដ្ឋ ពី​មណ្ឌល​សុខភាព​តា​សាញ ស្រុក​សំឡូត បន្ទាប់ពី​បាន​សង្គ្រោះ​បឋម​រួច​ស្រេចបាច់ មកកាន់​មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង នៅ​ផ្នែក​ស​ល្យ​សាស្ត្រ ដោយ​គ្រោះថ្នាក់ ផ្ទុះ​មីន​។​

​សេចក្តីប្រកាស លើកឡើងថា កន្លងមក EMERGENCY CENTER ជា​កន្លែង​ទទួល​អ្នកជំងឺ​គ្រោះថ្នាក់​ដោយសារ​មីន និង​គ្រោះថ្នាក់​ចរាចរណ៍ ទើប​ធ្វើ​ឲ្យ​គ្រូពេទ្យ​មានការ​ភាន់ច្រឡំ ក៏​បញ្ជូន​អ្នកជំងឺ​រងគ្រោះ​ដោយសារ​មីន​នេះ ទៅកាន់ EMERGENCY CENTER សព្វថ្ងៃ មានឈ្មោះ HANDA EMERGENCY ហើយ​ពេលទៅដល់ HANDA EMERGENCY មិន​បានទទួល​អ្នកជំងឺ ទើប​រថយន្ត​គិលានសង្គ្រោះ​រដ្ឋ បាន​យកទៅ​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥ ហើយ​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥ មិនបាន​ទទួល​ទៀត ដោយសារ​គ្រែ​សម្រាក​ពេទ្យ​ពេញ​អស់ ( តាម​ប្រសាសន៍​ម្តាយ​អ្នកជំងឺ ) ទើប​សម្រេចចិត្ត​ទៅកាន់​គ្លីនិក​ឯ​ជន​មួយ​។​

​សេចក្តីប្រកាស​របស់​ម​ន្ទីរ​ពេទ្យ​បង្អែក​ខេត្តបាត់ដំបង បញ្ជាក់ថា «​យើងខ្ញុំ សូមបញ្ជាក់ថា ការបញ្ជូន​អ្នកជំងឺ​តាំងពី​មណ្ឌល​សុខភាព តា​សាញ រហូតដល់​គ្លីនិក​ឯកជន គឺ​រថយន្ត​គិលានសង្គ្រោះ​រដ្ឋ​របស់​មណ្ឌល​សុខភាព​តា​សាញ ជា​អ្នក​បញ្ជូន​ដោយមាន​ភ្នាក់ងារ​សង្គ្រោះ​តាម​ជាប់​មកជា​មួយ​។​

​ចំពោះ​ការ​រុញ​អ្នកជំងឺ​ពី​មណ្ឌល​សុខភាព​ឃុំ រហូតដល់​គ្លីនិក​ឯកជន​នេះ ត្រូវបាន​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់​ដំប​បង លើកឡើង​ហេតុផល ៤​ចំណុច បញ្ជាក់ជូន​សាធារណជន រួមមាន​៖
-​ការភាន់ច្រឡំ​អំពី​ការទទួល​អ្នកជំងឺ​សម្រាម​ពេទ្យ​គ្រោះថ្នាក់​ដោយសារ​មីន​ជាមួយនឹង HANDA EMERGENCY របស់​គ្រូពេទ្យ ទើបតែ​ចូល​បម្រើ​ការងារ​ថ្មី​
-​អ្នកជំងឺ​ត្រូវបាន​បន្ត​ថែទាំ ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ដែល​ត្រូវបាន​នាំ​ដោយ​រថយន្ត​គិលានសង្គ្រោះ​រដ្ឋ នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង ១៤:៤០ នាទី រសៀល​។​
-​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង បាន​បង់ថ្លៃ​សម្រាក​ព្យាបាល នៅ​គ្លីនិក​ឯកជន ជំនួស​ក្រុមគ្រួសារ​អ្នកជំងឺ​រងគ្រោះ ដោយសារ​មីន​
-​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល មន្ទីរពេទ្យបង្អែក​ខេត្ត បាន​ដឹកនាំ​ប្រជុំ​ដោះស្រាយ​ការងារ​នេះ និង​បាន​ណែនាំ​ក្រុមគ្រូពេទ្យ នៅ​ផ្នែក​ស​ល្យ​សាស្ត្រ ពី​ម៉ោង ១៥:៣០ ដល់​ម៉ោង ១៨ រសៀល​ថ្ងៃនេះ ( ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ )​។​

​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ក៏បាន​ស្នើសុំ​សាធារណជន សូមមេត្តា​យោគយល់ អធ្យាស្រ័យ​ដល់​ក្រុមគ្រូពេទ្យ ដោយ​មនោសញ្ចេតនា​ខ្មែរ​តែមួយ រស់​ក្រោម​ដំបូល​សន្តិភាព​តែមួយ ដោយ​សេចក្តី​អនុគ្រោះ​៕​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post