header ads

Sponsor

 ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានប្រកាសថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏កក់ក្ដៅសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយធានាបានការការពារពីបញ្ហាជំងឺរលាកសួតប្រភេទ កូរ៉ូណាថ្មីប្រកបដោយសុវត្ថិភាព។

ឯកឧត្តមរដ្ឋមន្ត្រីអះអាងថា «កម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏កក់ក្ដៅសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា។ កម្ពុជានៅតែមានសុខសុវត្ថិភាព នៅតែត្រៀមទទួលស្វាគមន៍វត្តមានភ្ញៀវទេសចរអន្តរជាតិជានិច្ច ពិសេសគឺធានាបានការគ្រប់គ្រងបញ្ហាជំងឺរលាកសួតប្រភេទ កូរ៉ូណាថ្មីបានយ៉ាងជឿជាក់បំផុត»។

ឯកឧត្តមបន្តថា ដ្បិតកម្ពុជាមានការឆ្លងវីរុសកូរ៉ូណាថ្មីនេះចំនួន ១ករណី កន្លងទៅក្ដី ប៉ុន្តែក្រសួងសុខាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធបាននិងកំពុងរួមគ្នាទប់ស្កាត់យ៉ាងសស្រាក់សស្រាំ ហើយក៏គ្មានការឆ្លងរីករាលដាលបន្តទៀតនោះដែរ ។

យោងតាមឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានឱ្យដឹងថា បច្ចុប្បន្នចលនាទេសចរណ៍ក្នុងប្រទេសកម្ពុជាមានភ្ញៀវទេសចរចាប់ពី ១០,០០០,០០០នាក់ ដល់ ១២,០០០,០០០នាក់ ក្នុងនោះមានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post