header ads

Sponsor

សម្តេច ហ៊ុន សែន ចិនមានទុក្ខនិស្សិតនាំគ្នារត់ចោល បើខ្ញុំជា ស៊ី ជិនពីង លែង ឲ្យអាហារូបករណ៍ដល់កម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បារម្ភពីនិស្សិតមួយចំនួនដែលបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា លែងបានត្រឡប់ទៅសិក្សានៅប្រទេសចិនវិញ។

លោកថា ប្រសិនបើនិស្សិតណា ដែលត្រឡប់មកកម្ពុជាវិញ មិនបានសុំច្បាប់សាលាត្រឹមត្រូវ សូមប្រញាប់ប្រញាលទាក់ទងទៅសាលា កុំឲ្យសាលាលុបឈ្មោះចោល។ សម្តេច ហ៊ុន សែន បញ្ជាក់ថា មូលហេតុដែលលោកបារម្ភ ដោយសារនិស្សិតខ្មែរចាកចេញពីប្រទេសចិន ពេលដែលប្រទេសមានទុក្ខ។

« គេបានសុខ យើងទៅរួមសុខជាមួយគេ ដល់គេមានទុក្ខយើងនាំគ្នារត់ចោល។ បើខ្ញុំជា ស៊ី ជិនពីង វិញ ខ្ញុំលែងឲ្យអាហារូបករណ៍ដល់និស្សិតប្រទេសទៀតហើយ។

នេះជាការបញ្ជាក់របស់សម្តេចក្នុងសន្និសីទកាសែតស្តីពីមេរោគកូរ៉ូណាប្រភេទថ្មី នៅវិមានសន្តិភាពនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០។

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post