Sponsor

ភ្នំពេញ៖ វេលាម៉ោងជាង៩យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចបានចាប់ឃាត់ខ្លួន បុរសជនជាតិចិនម្នាក់ ក្រោយពីបានចាប់នារីខ្មែរចងដៃរំក្រណាត់ដាក់គូថរថយន្ត ប្រុងបើករត់ នៅចំណុចផ្ទះសំណាក់មួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនជាតិចិនម្នាក់ បានចាប់បីនារីជនជាតិខ្មែរម្នាក់ ដោយមានសភាពដៃជាប់ចំណង និងរុំក្រណាត់ជុំខ្លួនលើកយ៉ាងប្រញាប់ប្រញាល់ ដាក់ក្នុងគូថរថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY 2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-8491 ដោយបើកចេញពីផ្ទះសំណាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប។

អ្នកឃើញហេតុការណ៍ដូចនេះ ក៏បានទូរស័ព្ទទៅសមត្ថកិច្ចជំនាញ ដើម្បីឲ្យចេញអន្តរាគមន៍ តាមចាប់រថយន្តខាងលើ។ មិនយូរប៉ុន្មានកម្លាំងអធិការខណ្ឌជ្រោយចង្វារ បានចេញគ្រប់គោលដៅតាមចាប់រថយន្តខាងលើ បាននៅម្ដុំផ្លូវមាត់ទន្លេរួចកម្លាំងអន្តរាគមន៍ បានបើករថយន្តខាងលើ ក៏ប្រទះឃើញនារីរងគ្រោះ ក្នុងគូទរថយន្ត រួចធ្វើការទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានដឹកជនសង្ស័យខាងលើទៅអធិការខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរ និងចាត់វិធានការទៅតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor