header ads

Sponsor

កាល​ពី​ថ្ងៃ​ពុធ​ទី​១៥​មករា​ឆ្នាំ​២០២០ មន្រ្តី​ឧទ្យានុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​រតន​គីរី​បាន​ទៅ​ពិនិត្យ​កូន​ដំរី​មួយ​ក្បាល​ដែល​ងាប់​អណ្ដែត​ទឹក​អូរ​លាវ ស្ថិត​នៅ​ចំណុច​ព្រំ​ប្រទល់​រវាង​ខេត្ត​រតន​គីរី​និង​ខេត្ត​មណ្ឌល​គីរី ក្រោយ​ពី​ទទួល​បាន​ដំណឹង​ពី​ប្រជា​នេសាទ​។

មន្រ្តី​ឧទ្យា​នុ​រក្ស​មិន​ទាន់​ដឹង​អំពី​មូល​ហេតុ​អំពី​ការ​ងាប់​របស់​កូន​ដំរី​នេះ​នៅ​ឡើ​យ​ទេ ខណៈ​ប្រជា​នេសាទ​នៅ​ក្នុង​តំប​ន់​នោះ​បាន​បញ្ជាក់​ថា កូន​ដំរី​នេះ​បាន​ងាប់ គឺ​ក្រោយ​ពី​ពួក​គាត់​បាន​ប្រទះ​ឃើញ ហ្វូវ​ដំរី​មួយ​ក្រុម​ដែល​២០​ទៅ​៣០​ក្បាល​កាល​ពី​១០​ថ្ងៃ​មុន បាន​ចូល​មក​ចូល​មក​ឧទ្យា​ជាតិ​អូរ​យ៉ា​ដាវ​ខេត្ត​រតន​គីរី ដោយ​បាន​កាច់​បំបាក់​ដើម​ឬស្សី​និង​មែក​ឈើ មុន​នឹង​វិល​ត្រឡប់​ចូល​ទៅ​ក្នុង​ទឹក​ដី​ខេត្ត​មណ្ឌល​គីរី​វិញ​។

មន្ត្រី​ឧទ្យា​នុ​រក្ស​បាន​បញ្ជាក់​ថា ដោយ​សារ​កូន​ដំរី​ងាប់​នោះ​មាន​សភាព​ស្អុយ​រលួយ គឺ​ត្រូវ​បាន​កប់​នៅ​ក្បែរ​មាត់​សិន ហើយ​នឹង​ត្រូវ​ប្រមូល​យក​ឆ្អឹក​នៅ​ពេល​ក្រោយ​៕

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post