Sponsor

សម្តេច ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការដូច្នេះថា« ខ្ញុំនឹងចេញ​ទៅខេត្តកែបនៅពេលបន្តិច​ទៀត​នេះ ដើម្បីចូលរួមដឹកនាំ ការរុករក​សង្រ្គោះ​កម្មករដែលកំពុងជាប់នៅក្រោមអាគារ​ដែលដួលរលំ»។

តាមសេចក្តីរាយការណ៍បឋម អគារដែលបាក់នៅខេត្តកែបនេះ មានកម្ពស់ ៧ជាន់ ស្ថិតនៅក្បែរវត្តសុមាធិ បានបាក់សង្កត់មនុស្សជាច្រើននាក់ នៅម៉ោងប្រមាណ​៤៖​៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ តាមការប៉ាន់ស្មានប្រហែលជិត ៤០នាក់ ភាគច្រើនជាកម្មករ ក្នុងនោះមានស្រ្តីមានផ្ទៃពោះផងដែរ។

គិតម៉ោង៧៖៣០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ១៧នាក់ ក្នុងនោះជនរងគ្រោះ២នាក់បានស្លាប់ (ប្រុសម្នាក់ ស្រីម្នាក់) នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។ ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor