Homeព័ត៌មានជាតិ សម្តេច ហ៊ុន សែន មិនបានគិតពីការនឿយហត់សូម្បីបន្តិចណាឡេីយ គឺខិតខំដេីម្បីជួយសង្រ្គោះជីវិតបងប្អូន ឲ្យទាន់ពេលវេលា 1/04/2020 07:57:00 AM នៅម៉ោង២:២៥ នាទី ឈានដល់ព្រឹកថ្ងៃទី ៤ មករា ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កំពុងរង់ចាំក្រុមសង្រ្គោះបន្ទាន់ដែលកំពុងកាត់ផ្ទាំងបេតុង និងកាត់សសៃដែកដេីម្បីជួយសង្រ្គោះជីវិតបងប្អូនប្រជាពលរដ្ឋដែលត្រូវបានអគារកំពស់៧ជាន់បាក់រលំសង្កត់កាលពីថ្ងៃទី ៣ មករា។ នៅកន្លែងដែលកំពុងគាស់កាយនេះគឺមានឮសម្លេងអ្នករងគ្រោះស្រែកពីខាងក្នុងដែលមានគ្នាចំនួន ៤ នាក់នៅរស់រានមានជីវិតនៅឡេីយ។ សម្តេចតេជោ ហ៊ុន សែន មិនបានគិតពីការនឿយហត់សូម្បីបន្តិចណាឡេីយ គឺខិតខំដេីម្បីជួយសង្រ្គោះជីវិតបងប្អូនប្រជាពលរដ្ធអោយបានទាន់ពេលវេលា។ អាជ្ញាធរខេត្តកែប បានប្រកាសថា គិតត្រឹមម៉ោង ៥ព្រឹក ថ្ងៃទី០៤មករា ឆ្នាំ២០២០ មានមនុស្ស ២៣នាក់ ត្រូវបានយកចេញពីគំនរអគារ ៦ជាន់ ក្នុងនោះ ស្លាប់ ៥នាក់ (ស្ត្រី ៣នាក់ )។ ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត! លោកអ្នកអាចបញ្ចេញមតិនៅទីនេះ! Feature Ads Tags ព័ត៌មានជាតិ