header ads

Sponsor

ភ្នំពេញ៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានឈានដល់ចំណុចប្រកាសអាសន្នហើយ។ នេះជាការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេច ស ខេង នៅក្នុងពិធី​ប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅថ្ងៃទី២០ មករានេះ។

អត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលមានរហូតដល់ជាង ៤ពាន់លើក និងបណ្តាលឱ្យមនុស្សស្លាប់រហូតដល់ជិត ២ពាន់នាក់។ អត្រាគ្រោះថ្នាក់ចរាចរណ៍នេះ សម្តេចក្រឡាហោម ស ខេង បានចាត់ទុកជាកម្រិតមួយឈានដល់ការប្រកាសអាសន្ន។

ដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នេះ សម្តេចក្រឡាហោម ស ខេង បានមើលឃើញថា ការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកជាវិធានការដ៏ចាំបាច់មួយ ដែលមន្ត្រីអនុវត្តន៍ច្បាប់ពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់។ សម្តេចក្រឡាហោម ស ខេង ក៏បានមើលឃើញផងដែរថា កម្រិតផាកពិន័យនាពេលបច្ចុប្បន្នហាក់នៅធូរលុងនៅឡើយ ជាហេតុនាំឱ្យអ្នកប្រព្រឹត្តលើ្មសនឹងច្បាប់ចរាចរណ៍មិនសូវជាខ្លាចរអានោះឡើយ។

សម្តេចក្រឡាហោម ស ខេង ចង់ឱ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬកែប្រែលើអនុក្រឹត្យ ដើម្បីបង្កើនកម្រិតផាកពិន័យអ្នកប្រព្រឹត្តល្មើសច្បាប់បើកបរឱ្យបានធ្ងន់ធ្ងរជាងពេលបច្ចុប្បន្ន រហូតឈានដល់ការដកបណ្ណបើកបររបស់អ្នកបរក្នុងស្ថានភាពស្រវឹង និងអ្នកបើកបរញៀនថ្នាំត្រូវពិន័យលែងឱ្យបើកបរមួយជីវិត។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post