header ads

Sponsor

អាជីវកម្មខារ៉ាអូខេ ក្លឹប រង្គសាល និងបៀរហ្គាឌិន អាចដំណើរការចាប់ពីម៉ោង១០.០០នាទី ព្រឹកដល់ម៉ោង ២៤.០០ នាទី តែពេលវេលាដំណើរការអាជីវកម្មហួសពីម៉ោង២៤.០០ ត្រូវបានអនុញ្ញាត ចំពោះ តែតំបន់អភិវឌ្ឍន៍ និងគោលដៅទេសចរណ៍សំខាន់ៗ និងត្រូវ កំណត់ដោយ រដ្ឋបាលថ្នាក់ជាតិប៉ុណ្ណោះ។

ដោយសង្កេតឃើញថា មានអាជីវកម្មកំសាន្តមួយចំនួនបានល្មើសទៅនឹងអនុក្រឹត្យលេខ ១៩១ អនក្រលក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ស្ដីពីការគ្របគ្រងមណ្ឌលកម្សា្តទេសចរណ៍ មនុស្សពេញវ័យ ហើយតែងតែបង្កររំខាននិងបញ្ហាមួយចំនួនដល់សណ្តាប់ធ្នាប់សាធារណៈ ទើបលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារវាយតម្លៃទីក្រុង ស្អាតខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានបើកប្រជុំពិភាក្សាស្ដីពីរៀបចំកំណត់ តំបន់ទីតាំងអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ។

បើយោងទៅលើអនុក្រឹត្យលេខ ១៩១ អនក្រលក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ស្ដីពីការ គ្របគ្រងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ការកំណត់ទីតាំងធ្វើសកម្មភាពរបស់​មណ្ឌល កម្សាន្តទេសចរណ៍មនុស្សពេញវ័យនិងមានទីតាំងសមរម្យ និងសមស្របតាមប្រភេទអាជីវកម្ម នីមួយៗ ដូចខាងក្រោម៖
•មានចម្ងាយយ៉ាងតិច ២០០ម៉ែត្រ ពីបរិវេណក្រសួង ស្ថាប័ន គ្រឹះស្ថាន រដ្ឋបាល សាធារណៈ ស្ថានទូត មន្ទីពេទ្យ សាលារៀន ទីតាំងសាសនា ប្រាង្គប្រាសាទ ទីតាំង បេតិភណ្ឌវប្បធម៍។
•មិនបង្កការរំខានដល់ក្រសួងស្ថាប័ន គ្រឹះស្ថានរដ្ឋបាលសាធារណ ស្ថានទូត មន្ទីពេទ្យ សាលារៀន ទីតាំងសាសនា ប្រាង្គប្រាសាទ ទីតាំងវប្បធម៍។
•ធានារក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណ អនាម័យ និងបរិស្ថាន ឱ្យបានល្អ ។
•អាជីវកម្មរង្គសាល ឌីស្កូកែត និងបៀហ្កាឌិន ចាប់ដំណើរការអាជីវកម្ម ពីម៉ោង ១៨.០០នាទីដល់ម៉ោង២៤.០០នាទី
•អាជីវកម្មខារ៉ាអូខេចាប់ដំណើរការពីម៉ោង១០.០០នាទីព្រឹកដល់ម៉ោង ២៤.០០ នាទី ការកំណត់ពេលវេលាដំណើរការអាជីវកម្មហួសពីម៉ោង២៤.០០ ត្រូវបានអនុញ្ញាត ចំពោះ តែតំបន់អភិវឌ្ឍន៍ និងគោលដៅទេសចរណ៍សំខាន់ៗ និងត្រូវ កំណត់ដោយ រដ្ឋបាលថ្នាក់ជាតិ ៕

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post