header ads

Sponsor

ភ្នំពេញ ៖ នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២០ នេះមានកិច្ចប្រជុំពិសេសមួយ នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី ដែលប្រតិភូក្រសួងយុត្តិធម៌បានចូលមកបំភ្លឺ និងធ្វេីបទបង្ហាញនានាតបតាមការ រកឃេីញរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពាក់ព័ន្ធនឹងភាពមិនប្រក្រតី នៃការចូលប្រឡងជ្រេីសរេីសសិស្សចៅក្រម , ប្រឡងផ្ទៃក្នុងជ្រេីសរេីសចៅក្រមព្រះរាជអាជ្ញា , ភាពកម្សោយរបស់តំណាងអយ្យការ , ភាពអសកម្មនៃតំណាងអយ្យការ , ការចោទមិនត្រឹមត្រូវរបស់តំណាងអយ្យការ ដោយខ្វះមូលដ្ឋានគតិយុត្តិ និងការចាប់ការឃុំខ្លួនពលរដ្ឋ ក្នុងរឿងដីធ្លីដោយផ្ទុយនឹងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ។

បើតាមឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សា បានឲ្យដឹងថា ខ្លឹមសារនៃការសួរ និងចម្លេីយខ្លះៗ មានដូចតទៅ ៖

១ ៖ ការរកឃេីញរបស់យេីងខ្ញុំ ជុំវិញការចូលប្រឡងប្រជែងផ្ទៃក្នុងជ្រេីសរេីសចៅក្រមព្រះរាជអាជ្ញា ដែលមាន៤បេក្ខជន បានចូលប្រឡងដោយខុស ច្បាប់ ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា មាត្រា ២៣ ។

៖ ករណីនេះ ក្រោយការជជែកដេញដោលយ៉ាងតឹងតែង ដោយដំបូងលោកអះអាងថាជាគោលការ តែពេលខ្ញុំសួរថាគោលការណ៍មិនអាចធំជាងច្បាប់ទេ ច្បាប់បានកំណត់យ៉ាងច្បាស់ ទីបំផុតរដ្ឋមន្ត្រី បានទទួលស្គាល់ថា «ពិតជាមានចន្លោះប្រហោង» ដូចនេះយេីងខ្ញុំបានបន្ថែមថា សូមឲ្យមានការពិនិត្យឡេីងវិញចំពោះ ការចូលប្រឡងដោយខុសច្បាប់នេះ។

២ ៖ ការរកឃេីញឯកសារ មិនប្រក្រតីរបស់បេក្ខជន ឈ្មោះ សយ យូសុមនា ដែល ដាក់ពាក្យស្នេីសុំប្រឡង ខុសគោលការណ៍កំណត់ថាត្រូវភ្ជាប់បរិញ្ញាប័ត្រ តែលេីពាក្យស្នេីសុំប្រឡងគឺនៅថ្ងៃ ទី ២៦ កុម្ភៈ ឆ្នាំ ២០១៩ គ្មានបរញ្ញាប័ត្រភ្ជាប់ទៅជាមួយទេព្រោះសម័យប្រឡងបរិញ្ញារបស់បេក្ខជន គឺ នៅថ្ងៃ២៩ កក្កដា ឆ្នាំ ២០១៩ ក្រោយការដាក់ពាក្យ

៖ ករណីនេះ ដំបូងរដ្ឋមន្ត្រីអះអាងថា ការដាក់ពាក្យរបស់នាង គឺនាងប្រឡងបរិញ្ញារួចហេីយតែមិនទាន់មានសញ្ញាប័ត្រតែមានលិខិតបញ្ជាក់ទេ ខ្ញុំក៏បានដេញដោលបន្ត បញ្ជាក់ថាថា នាងគ្មានអីភ្ជាប់ទេពេលដាក់ពាក្យ ព្រោះមុនដាក់ពាក្យនាងមិនទាន់បានចូលប្រឡងច្បាប់នៅឡេីយនោះទេ ។ ក្រោយការដេញដោល ប្រតិភូក្រសួង ឯឧ កេីត រិទ្ធ បានបកស្រាយថា ករណីនេះ រឿង ពាក្យស្នេីសុំរបស់ សយ យូសុមនា ជារឿងឯកជន ។

៣ ៖ ស្នេីសុំអោយបកស្រាយបំភ្លឺ តាមបណ្ដឹងរបស់បេក្ខជនគង់ប៊ុនរិទ្ធ នឹងក្លាហានបង្ហាញលទ្ធផលប្រឡងលេីមុខវិជ្ជានិមួយៗបេីសិនការរៀបចំនោះមានតម្លាភាពនិងសុច្ចរិតមែននោះ

៖ ករណីនេះក្រសួងបានអះអាងថាការប្រឡងគឺត្រឹមត្រូវយុត្តិធម៌ណាស់ ហេីយការបង្ហាញលទ្ធផលប្រឡងលេីមុខវិជ្ជានិមួយៗគឺមិនអាចធ្វេីបាន ។

៤ ៖ ការឯកភាពគ្នារវាងសមាជិកឧត្តមប្រឹក្សាប្រតិភូគណបក្សខ្មែរក្រោក នឹងក្រសួងយុត្តិធម៌ ក្នុងការអន្តរាគមន៍បន្ទាន់ លេីបញ្ហាចំនួន៥ករណី ពាក់ព័ន្ធនឹងការចាប់ខ្លួន ឃុំខ្លួន ពលរដ្ឋក្នុងរឿងដីធ្លី រួមមាន

៤.១ មិនប្រក្រតីរបស់ ព្រះរាជអាជ្ញានៅខេត្តកំពង់ធំចោទពលរដ្ឋដែលគ្រាន់តែប្រេីប្រាស់ទឹកសាធារណៈរបស់រដ្ឋ នឹងបញ្ហាចៅក្រមខ្វះមូលដ្ឋាន ចេញដីការរក្សាការពារលេីដីរដ្ឋ

៤.២ ករណីរឹបអូស បំផ្លាញផ្ទះតម្លៃរាប់ម៉ឺនដុល្លានិងចាប់ដាក់គុក ពលរដ្ឋនៅខេត្តកណ្ដាល គ្រាន់តែរឿងខ្ចីលុយ៥០០០ដុល្លា

៤.៣ ករណីនៅក្រុងព្រះសីហនុដែល ដីចម្ងាយ ៧ គីឡូមែត្រពីគ្នា តែអ្នកមានអំណាចប្ដឹងពលរដ្ឋម្នាក់ដាក់ពន្ធនាគា នឹងដេញចាប់ភរិយារបស់គេ ដោយអះអាងថាដីជាន់គ្នា (បច្ចុប្បន្នពលរដ្ឋបានចេញក្រៅឃុំហេីយ) តែសមាជិកឧត្តមក្រុមប្រឹក្សានឹងបញ្ជូនអោយក្រសួងអន្តរាគមន៍បន្ទាន់ចំពោះការចោទខ្វះមូលដ្ឋានរបស់ព្រះរាជអាជ្ញា ដេីម្បីឈានដល់ការពិនិត្យសេីររេីនឹងទាមទាអោយលេីកលែងការចោទប្រកាន់

៤.៤ករណីភាពមិនប្រក្រតីនៅអយ្យការខេត្តកំពង់ស្ពឺ ជុំវិញការចោទនឹងចាប់ពលរដ្ឋម្នាក់ដោយខ្វះមូលដ្ឋានច្បាប់

៤.៥ ករណីភាពមិនប្រក្រតីរបស់អយ្យការខេត្តបន្ទាយមានជ័យលេីការចាប់ពលរដ្ឋឈ្មោះ ហឹម យឺន ដែលតវ៉ាបញ្ហាដីធ្លី ។

ពាក់ព័ន្ធបញ្ហាពុករលួយក្នុងស្ថាប័នតុលាការ បញ្ហាអសកម្មនានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានទទួលស្គាល់ និងបង្ហាញឆន្ទៈដោះស្រាយជាបន្តបន្ទាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post