Sponsor

ភ្នំពេញ៖ ចម្លាក់សត្វ«មករ» ដ៏ធំមួយ ត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរប្រទះឃើញនៅក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមមរាប ដែលមានទីតាំងខាងកើតទំនប់បុរាណមួយឈ្មោះថា ទំនប់ទឹកងូត ៣០ម៉ែត្រ កាលពីថ្ងៃទី១៩ មករា។ នេះបើតាមមន្ទីរបរិស្ថានខេត្តសៀមរាប។

បើតាមមន្ទីរបរិស្ថានខេត្តសៀមរាប រូបចម្លាក់សត្វ«មករ»ដែលមានទំហំធំ និងមានបណ្តោយ ២,១៤ម៉ែត្រ កម្ពស់០,៩៧ ម៉ែត្រ ទទឹង០,៧៩ ម៉ែត្រ គឺមិនធ្លាប់ឃើញនៅចម្លាក់លើផ្តែរ និងប្រាសាទព្រហ្មញ្ញសាសនានា ក្នុងប្រវត្តិសិល្បៈខ្មែរឡើយ។


«ជាលទ្ធផលក្រៅពីចម្លាក់មករនេះយើងបានរកឃើញបំណែកថ្មសរុបចំនួន១៣ដុំ»។នេះជាការបញ្ជាក់របស់មន្ទីរបរិស្ថានខេត្តសៀមរាប ដែលបានសហការជាមួយអង្គការមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន និងលោក រិទ្ធី ម្ចាស់FACEBOOK Rithy Angkor និងក្រុមការងារ ចុះទៅពិនិត្យរូបចម្លាក់សត្វមករនេះ។

សត្វមករនេះ ក៏មានពន្យល់នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតដែរ។ បើតាមវចនានុក្រមសម្ដេចសង្ឃនោះ ពាក្យ«មករ» ឬមៈក គឺមកពី សំ. បា. ( ន. ) (មករ ឬ មង្ករ) គឺជាឈ្មោះ​ត្រី​សមុទ្រ​មួយ​ប្រភេទ ដែលមាន​ខ្លួន​ធំ ក្បាល​ខ្លី​ក្រមុប ធ្មេញ​នឹង​ចង្កូម​ស្ញាញ​គួរ​ស្បើម (មាន​តំណាល​ក្នុង​រឿងរ៉ាវ​ពី​ព្រេង​នាយ); ខ្មែរ​ហៅ​សំដៅ ត្រី​ថ្ករ ក៏​មាន, ហើយមនុស្សជំនាន់មុន ភាគច្រើន​និយាយ​ថា «ឆ្លាម​មករ» ៕

 

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor