
លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាថា ក្រោយពីមានក្រុមការងារចុះស្រាវជ្រាវ គឺរកឃើញថា មូលហេតុដែលនាំឱ្យសិស្សសាលាទាំងនោះ កើតមានអាការៈទាំងបែបនេះ គឺបណ្ដាលមកពីការដុតសំរាមក្បែរសាលារៀន ធ្វើឱ្យប៉ះពាល់បរិស្ថាន និងខ្វះអុកស៊ីសែន។
លោកថា«រហូតមកដល់ម៉ោង៧យប់ថ្ងៃទី២២នេះ(ថ្ងៃទី២២) សិស្សានុសិស្សមួយចំនួនធំធូរស្បើយ និងត្រូវបានឱពុកម្តាយនាំទៅផ្ទះវិញហើយ នៅសល់តែប្រមាណ១០នាក់ប៉ុណ្ណោះ ដែលសម្រាកបន្តតាមដាន និងពិនិត្យសុខភាពនៅក្នុងមណ្ឌលសុខភាព។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់គណៈគ្រប់គ្រងសាលា ក៏ដូចជាអ្នករស់នៅជិតខាងសាលារៀនឱ្យបញ្ឈប់ការដុតសំរាមនៅជិតសាលារៀនបែបនេះតទៅទៀត ព្រោះវាប៉ះពាល់បរិស្ថាន សុខភាព ពិសេសប៉ះពាល់ដល់សុខភាពសិស្សជាខ្លាំងណាស់»៕
