header ads

Sponsor

នៅយប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០នេះ ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើង ករណីហិង្សាព្រួតវាយសិស្សសាលានៅវិទ្យាល័យផ្សារដើមថ្កូវ បញ្ចប់ដោយការអប់រំ និងចុះកិច្ចសន្យាឈប់ប្រព្រឹត្តថា៖ 

ក្មេង៤នាក់ វាវាយគេយ៉ាងចាស់ដៃ ដោយក្នុងអារម្មណ៍របស់វាបង្ហាញកាយវិការដោយគ្មានអារម្មណ៍អាណិតអាសូរបន្តិចសោះលេីក្មេងស្រីម្នាក់នោះ ទីបំផុតវាសងសំណងត្រឹម២០០០ដុល្លារបញ្ចប់រឿង

យេីងមេីលមូលដ្ឋាន ២៖

១ ពេលលេីកដៃវាយគេវាអត់មានចិត្តអាណិតអាសូទេ ហេីយវាយម្ដងជាពីដង ចេតនានេះលក្ខណៈចិត្តសាស្ត្រ គឺក្រោមមនុស្ស psycho បន្តិចប៉ុណ្ណោះ ព្រោះប្រព័ន្ធប្រសាទរបស់វាត្រូវបានពង្វក់ដោយឥទ្ធិពលអាក្រក់មួយចំនួននឹងសង្គម ដោយអាចភ្ជាប់ជាមួយហ្សេនរបស់ក្រុមគ្រួសារឪពុកម្ដាយ ដែលមានចរឹតបែបហ្នឹងស្រាប់ផង ដូចនេះរូបារម្មណ៍នៃភាពអាណិតអាសូរ រន្ធត់ ភិតភ័យរបស់មនុស្សដែលមានស្រាប់ពីធម្មជាតិរបស់វាបានបាត់បង់អស់ស្ទេីពាក់កណ្ដាល

២ ពេលគេចាប់វាអោយឈរទន្ទឹមគ្នា វាមិនបង្ហាញអារម្មណ៍សូម្បីបន្តិចថា អាកប្បកិរិយារបស់វាដែលប្រព្រឹត្តនឹងមានភាពហួសហេតុ ក្នុងឥរិយាបថជាមនុស្ស វាអត់បង្ហាញចេតនាណាមួយថាវាស្ដាយក្រោយអីសោះ

ជាទូទៅក្មេងស្រីអាយុ១៥ឆ្នាំ ការគិតវែងឆ្ងាយ ស្ទេីរមនុស្សប្រុសអាយុ២០ឆ្នាំ ដែលជាធម្មជាតិបានកំណត់មក តែក្មេងស្រីទាំងនេះបង្ហាញទង្វេីមិនមែនគាត់មានចរឹតក្មេងអ្វីនោះទេ ការពិតទង្វេីខុសឆ្គងរបស់គាត់ជាចេតនា ជាអំពេី នឹងជាគម្រូនៃភាពកាចសាហាវដែលប្រទូស្តនឹងសីលធម៌ខ្មែរ

មានមហាជនមួយចំនួនដែលគិតរាក់លេីបញ្ហានេះ គាត់និយាយថា សងលុយទៅចប់បញ្ហាហេីយ ទុកអនាគតអោយក្មេងទាំង៤នឹងផង

ខ្ញុំវិញគិតថា គួរអនុវត្តន៍ច្បាប់អោយបានតឹងរឹងជាធរមានចំពោះក្មេងទាំងនេះ

បេីសងត្រឹមលុយចប់បញ្ហា ទេីបជាការអោយក្មេងទាំង៤នោះបាត់បង់អនាគត ។

ក្មេង៤នេះ ត្រឹមសិស្សសាលា គ្មានលទ្ធភាពអីធំដុំផងក៏អាចបង្ករអំពេីប៉ុណ្ណឹងទៅហេីយ ប្រសិនជាតទៅមុខពួកគេនៅតែខ្វះការអប់រំមួយប្រកបដោយវិន័យតឹងរឹង ហេីយរួមទាំងគេមានលទ្ធភាពផង ប្រហែលអាចបង្ករបញ្ហាធំជាងនេះផង ។

យ៉ាងណាមិញទង្វេីក្មេងទាំងនេះ បានឆ្លុះបញ្ចាំងពីចរឹតឪពុកម្ដាយរបស់វាផ្ទាល់ ។ ដោយឡែកក៏ឆ្លុះបញ្ចាំងពីសង្គមផងដែរថាតេីនៅបណ្ដាសាលាណាទៀតដែលមានបញ្ហានេះ ហេីយត្រូវមានការទប់ស្កាត់

ព្រោះសិស្ស ស្លូតៗអាចគេធ្វេីបាប ហេីយអនាគតពួកគេដែលត្រូវរងសម្ពាធនៅសាលា នឹងផ្លាស់ប្ដូរពួកគេអោយមានជំងឺផ្លូវចិត្ត

ខ្ញុំសង្កេតមេីលថា ធនធានមនុស្សរបស់យេីង ផលិតភាពចេញមកមានភាពមិនពេញលេញ ព្រោះភាគច្រេីនកាលនៅកុមារ គេឆ្លងកាត់ការរៀនសូត្រ មួយដែលរងទៅដោយសម្ពាធ ។ នេះជាបញ្ហាមួយដែលពុំគួរមេីលរលង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post