header ads

Sponsor

ព្រះសីហនុ៖ នៅវេលាម៉ោង ១៨ និង៣០ នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរ ចែកចាយ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុម៨ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។

ប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យចំនួន ១០ នាក់ រួមមាន៖

ឈ្មោះ ពេជ្រ សុផានិត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ,

ឈ្មោះ ចំរើន ខួច ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបំរើការនៅខារ៉ាអូខេ,

ឈ្មោះ ផាន់ សុវណ្ណារាជ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ,

ឈ្មោះ អ៊ុ ស្រីណា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបកប្រែចិន,

ឈ្មោះ តាំង ស្រីអូន ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបកប្រែចិន,

ឈ្មោះ ណុប ច័ន្ទមុន្នី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចាក់ឌីស,

ឈ្មោះ អ៊ុក ទូច ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកាត់សក់,

ឈ្មោះ សំ សូរសួន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបកប្រែចិន,

ឈ្មោះ ប៉ែន សុវង្ស ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចាក់ឌីស និងឈ្មោះ តែម យូម ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។

កម្លាំងបានចាប់យកវត្ថុតាងរួមមានម្សៅសថ្លាចំនួន ២៧ កញ្ចប់, ម្សៅពណ៌សចំនួន ៣៨ កញ្ចប់, ថ្នាំកញ្ចប់ពណ៌ក្រហម (ថ្នាំគ្រវី) ចំនួន ១៩៦ កញ្ចប់, ថ្នាំគ្រាប់ចំនួន ៤បន្ទះ, ដបជក់ចំនួន ១, ម៉ាស៊ីនផលិតថ្នាំញៀនចំនួន ១ ឈុត, រថយន្តចំនួន ២ គ្រឿង, ម៉ូតូចំនួន ៥ គ្រឿង និងទូរស័ព្ទដៃចំនួន ១ គ្រឿង។

ហើយនៅថ្ងៃ១៧ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តបានចុះ បង្ក្រាបករណីគ្រឿងញៀន នៅចំណុចក្រុម៦ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៧ នាក់បន្ថែមទៀត រួមមាន៖

ឈ្មោះ ម៉ុន ដារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ,

ឈ្មោះ ជា ចាន់ណា ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ,

ឈ្មោះ ផល ភារម្យ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ,

ឈ្មោះ ថេង ចន្រ្តា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ,

ឈ្មោះ កែវ ចាន់ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ,

ឈ្មោះ ភឿង ពៅ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ

និងឈ្មោះ ប៉ឹង សារិ ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។

វត្ថុតាងចាប់យកមានដបជក់ចំនួន ៤, ដែកកេះចំនួន ២, ខ្សៀជក់ចំនួន ១។ បច្ចុប្បន្នមន្ត្រីជំនាញកំពុងបន្តនីតិវិធី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post