
ភ្នំពេញ៖ លោក រត័្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងអភិរក្ស និងភ្ញាស់កន្ធាយក្បាលកង្កែប ដែលមានទីតាំងស្ថិននៅក្នុងភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ កាលពីដើមខែ មករា ឆ្នាំ ២០២០ កន្លងទៅ។
គិតមកដល់ពេលនេះ ប្រជាពលរដ្ឋបានរកឃើញសំបុកកន្ធាយក្បាលកង្កែបចំនួន១០កន្លែង និងយកមករក្សាទុកភ្ញាស់នៅទីតាំងដែលមានសុវត្ថិភាព។
សូមបញ្ជាក់ផងថា ការអភិរក្សកន្ធាយក្បាលកង្កែប គឺទទួលបានការឧបត្ថម្ភពីអង្កការWCS៕






