
បើតាមបុគ្គលិកក្នុងហេតុដែលបានឃើញហេតុការណ៍នេះបានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ និងបុរសម្នាក់ទៀតដែលជាជនដៃដល់ បានជិះរថយន្តម៉ាក Camry បាឡែន មកជាមួយគ្នាដើម្បីហូបស៊ុប ពេលជិតមកដល់ភោជនីយដ្ឋាន ជនរងគ្រោះបានដើរចូលក្នុងហាងអង្គុយតុមុន ឯជនដៃដល់ក៏នៅរៀបចំចតរថយន្តនៅខាងក្រៅ។
តែក្រោយមក បន្ទាប់ពីចតរថយន្តរួចជនដៃដល់ បានដើរចូលក្នុងហាង និងទាញកាំភ្លើងបាញ់ផ្អឹបសៀតផ្កាជនរងគ្រោះ១គ្រាប់ បណ្តាលឲ្យជនរងគ្រោះ អង្គុយស្លាប់លើតុបែបនេះតែម្ដង។
បន្ទាប់ពីធ្វើសកម្មភាពបាញ់រួច ជនដៃដល់ក៏បានដើរចេញពីហាង ដោយមានបុរស២នាក់ផ្សេងទៀត ជិតម៉ូតូ១គ្រឿងមកទទួល បើកគេចខ្លួនបាត់។
ជនរងគ្រោះមិនទាន់ត្រូវបាន គេស្គាល់អត្តសញ្ញាណនោះឡើយ ដោយរង់ចាំមន្ត្រីជំនាញធ្វើកោសល្យវិច្ច័យសិន៕



