header ads

Sponsor

ភ្នំពេញ ៖ នៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២០នេះ មានយុវនិស្សិត៣ រូប ក្នុងចំណោម៥រូប បានមកដាក់ពាក្យប្ដឹងជាផ្លូវការ មកសមាជិកឧត្តមក្រុមប្រឹក្សាពីគណបក្សខ្មែរក្រោក ចំពោះភាពមិនប្រក្រតី លេីនីតិវិធីនៃការប្រឡង ប្រកួតប្រជែងសិស្សចៅក្រមជំនាន់ទី១០ ដែលរៀបចំដោយ ក្រសួងយុត្តិធម៌ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។

បើតាមប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានឲ្យដឹងថា ផ្អែកតាមពាក្យបណ្ដឹងនេះ ជាមូលដ្ឋាននាំឲ្យលោកមានសមត្ថកិច្ចគ្រប់គ្រាន់ និងតាមដាន សេីរេី ពិនិត្យចំពោះការប្រឡងប្រជែងសិស្សចៅក្រមដែលពោរពេញដោយភាពចម្រូងចម្រាស់នេះផងដែរ។

សូមគូសបញ្ជាក់ថា ៖ កន្លងមកមានការលេចចេញនៅរូបភាពជាតម្រុយមួយចំនួនពាក់ព័ន្ធនឹងឯកសារមិនប្រក្រតីរបស់ បេក្ខជនឈ្មោះ សយ យូ សុមនា ក្នុងនីតិវិធីនៃការស្នេីសុំប្រឡងប្រជែងសិស្សចៅក្រមនេះ ។

ពាក្យសុំចូលប្រជែងសិស្សចៅក្រមជំនាន់ទី១០ បានបញ្ជាក់ពីការភ្ជាប់ បរិញ្ញាប័ត្រច្បាប់ ដែលចុះហត្ថលេខា នៅថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០១៩ តែការពិត កញ្ញា សយយូសុមនា ទេីបបានប្រលងនៅសម័យប្រលងបរិញ្ញាប័ត្រថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៩ នេះទេ ដូចនេះកាលដាក់ពាក្យសុំចូលប្រជែងសិស្សចៅក្រម តេីកញ្ញាបានបរិញ្ញាប័ត្រពីណាទៅភ្ជាប់ជាមួយពាក្យសុំ ? (ឬមានការជ្រោមជ្រែងណាមួយ ? ប្រភពឯកសា គេហទំព័រហ្វេសបុករបស់ ACU)

ដោយឡែក ៖ លេីវិស័យយុត្តិធម៌នៅកម្ពុជាពលរដ្ឋគ្រប់រូបសុទ្ធតែបានដឹងក្នុងចិត្តយ៉ាងច្បាស់អំពីគុណភាព និងការជឿទុកចិត្តលេីវិស័យនេះ ដូចនេះហេីយទេីបពលរដ្ឋសង្ឃឹមថា ការកែទម្រង់លេីវិស័យយុត្តិធម៌នេះជាមូលដ្ឋានចាំបាច់បំផុត ដែលគ្រប់គ្នាត្រូវការយ៉ាងខ្លាំង ។

បេីគ្រាន់តែនីតិវិធីប្រឡងសិស្សចៅក្រមមានភាពមិនប្រក្រតីទៅហេីយ ឲ្យពលរដ្ឋសង្ឃឹមអ្វី។

នេះបើតាមប្រមុខបក្សខ្មែរក្រោកសង្ងត់យ៉ាងធ្ងន់ៗយ៉ាងដូចច្នេះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post