header ads

Sponsor

រាជរដ្ឋាភិបាលបានចេញសារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់​សាធារណៈ ដោយបានតាមដានទៅលើកំហាប់ភាគល្អិតនិចលមានវិជ្ឈមាត្រតូចជាង២,៥​មីក្រូម៉ែត ដែលហៅកាត់ថា PM2.5 គឺមានការកើនឡើងក្នុងកម្រិតអាចបង្កហានិភ័យដល់​សុខភាពសាធារណៈ និងគុណភាព បរិស្ថាន។

កំហាប់ភាគល្អិតកើតឡើងពីការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើ​ប្រាស់​ប្រេងម៉ាស៊ូត និងពីចំហេះឥន្ធនៈផ្សេងៗ ភ្លើងឆេះព្រៃ ការដុតរានដីព្រៃ ការដុតវាលស្មៅ ការដុត​សំរាម ការដុតសំណល់រឹងនៅតាមទីវាល និងទីលានចាក់សំណល់ និងការរដ្ឋានសំណង់​ជាដើម។ការបំពុលខ្យល់នេះ នឹងមានសភាពកើនឡើងជាបន្តនាឆ្នាំបន្ទាប់ ប្រសិនបើមិនមាន​វិធាន​ការគ្រប់គ្រងអោយបានសមស្រប។


ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលក៏បានចេញវិធានការមួយចំនួនដូចជា ការគ្រប់គ្រង​ការដ្ឋានសំណង់ ការគ្រប់គ្រងគុណភាពប្រេងឥន្ធនៈដែលមានជាតិស្ពាន់ធ័រខ្ពស់ ការគ្រប់គ្រង​ការបញ្ចេញសារធាតុបំពុលខ្យល់ពីយានយន្ត ការគ្រប់គ្រងការបញ្ចេញសារធាតុបំពុលខ្យល់ពីទី​តាំង​ផលិតកម្ម ការគ្រប់គ្រងការដុតសំណល់នៅទីចំហ ការកែលម្អការគ្រប់គ្រងនិងធ្វើអោយ​ប្រសើរ​ឡើងបរិស្ថានទីប្រជុំជន និងការបង្កើតប្រព័ន្ធតាមដាន​និងព្យាករណ៍ការបំពុលខ្យល់​ជាដើម។

 

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post