header ads

Sponsor

(ខេត្តតាកែវ)៖ ព្រឹកនេះថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មានកម្មករ កម្មការនី ៤៥នាក់ បានដួលសន្លប់ជាបន្តទៀត នៅក្នុងរោងចក្រ វ៉ូណាមី ស្ថិតនៅឃុំសូភី ស្រុកបាទី ហើយត្រូវបានអាជ្ញាធរបញ្ជូនមកសម្រាកព្យបាលនៅ មន្ទីរពេទ្យបង្អែកស្រុកបាទី មណ្ឌលសុខភាពត្រាំខ្នារ និងគ្លីនិកដើមរកា។

នេះបើយោងតាមការឲ្យដឹងពី លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅក្នុងរោងចក្រ វូណាមី ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី មានកម្មករ កម្មការនីដួលសន្លប់ ចំនួន ៤៤នាក់ នេះបើយោងតាមការបញ្ជាក់ពីលោក ភួន ឈីម អភិបាលស្រុកបាទី។

ជុំវិញករណីកម្មករដួលសន្លប់នេះដែរ លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថា មូលហេតុដំបូងមានកម្មការិនីមានផ្ទៃពោះម្នាក់មានអាការៈទន់ដៃទន់ជេីង កម្មករនៅជិតខាងក៏សែងចេញ ពេលនោះកម្មករដទៃទៀតបានឃេីញមានការភិតភ័យក៏ចាប់ផ្តេីមដួលសន្លប់ជាបន្តបន្ទាប់គ្នា យ៉ាងដូច្នេះ។

លោកប្រធានមន្ទីរបានបន្តថា មន្រ្តីជំនាញ រួមជាមួយនឹងអាជ្ញាធរដែនដីបានទៅពិនិត្យកន្លែងកេីតហេតុ និងពិនិត្យបរិស្ថានកន្លែងធ្វេីការ បរិស្ថានជំុវិញក្រុមហ៊ុន ឃេីញថាមិនមានអ្វីគួរកត់សំគាល់ទេ លេីកលែងតែផ្លិតទឺក បានពិនិត្យឃេីញ ថាកខ្វក់ខ្លាំង មានធូលីច្រេីន ដែលមិនអាចអោយខ្យល់បរិសុទ្ធចេញចូលបាន។ ប៉ុន្តែក្រុមការងារបានណែនាំដល់ រោងចក្រ ឲ្យរៀបចំសម្អាតឡើងវិញរួចហើយ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post