![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLoH36LmwJAlWLaZmNIiEVqZexzkoDXhyphenhyphenP4-b98osHJ1I2n61jlOowQCW-rkl8XAATpa7O-a0iYcKE3nfZX7CsHjJ_LLBLOv2oRe2YoYK6Jp9tqHWRc6DxJw189ogFPbaXQzttDgbnTpja/s1600/Thumbnail.jpg)
ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់ បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដី ប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា។ នេះបើតាមការបញ្ជាក់របស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាពេលថ្មីៗនេះ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQG6tp7Y1wwf5iXXXkm5sOOXkJ69v5x9cGO3iPQpCwYdvJwsCKMjQFHA2zajfnsXIwpBYFh8_T_jtucXYXdw88MDdFDfWvoBIVdVWAn40OWSEf7KBUtGwSwTxNMUP5LEA3CopU5t3PlKZw/s1600/photo_2020-01-10_16-54-04.webp)
លោករដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹក និងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ រហូតមកទល់នឹងឆ្នាំ២០១៩ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ ១៦៨ សហគមន៍។
លោក សាយ សំអាល់ បានសង្កត់ធ្ងន់ថា ការការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស កម្ពុជាអាចលក់តួនាទីព្រៃឈើ ដែលការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដីតាមរយៈការលក់ឥណទានកាបូន បានប្រមាណ ១១លានដុល្លារអាមេរិក៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwsxNOF__XMCkdkktjdT-y2Mdq7M71Kfoqr0XxGw7L85bUJDBrDXlZb5nRlsE3LvsFRjvDVX9PyvBvIz5It7facnpq8Mz0AOI-ci7BlQ9_n-PLk46FJ3zYTVyCm67iAKivbFWYTTejCBT6/s1600/photo_2020-01-22_09-48-08.jpg)