header ads

Sponsor

ភ្នំពេញ៖ ម្ចាស់សំណង់ ឬម្ចាស់អាជីវកម្ម ត្រូវទទួលខុសត្រូវ ពេលមានគ្រោះ​អគ្គិភ័​យ​កើត​ឡើងនៅគោលដៅរបស់ខ្លួន។ ក្រោយពីការពន្លត់ នគរបាលអគ្គិភ័យនឹង​ធ្វើការ​ការស៊ើបអង្កេត និងកោសល្យវិច័យចំហេះ ដើម្បីរកឲ្យឃើញមូលហេតុ និងឈាន​ទៅរកចោទប្រកាន់ បើម្ចាស់សំណង់ ឬម្ចាស់អាជីវកម្មធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ឬខ្ជីខ្ជាក្នុងការបង្ការ និងពន្លត់អគ្គិភ័យ។ នេះបើតាមការលើកឡើងរបស់លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី ១៧ ខែមករា នៅក្នុងពិធីសម្ពោធ​ដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលជាតិ ត្រួតពិនិត្យគុណភាព ឧបករណ៍ សម្ភារៈ ពន្លត់​អគ្គិភ័យ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីឆ្នាំ ២០១៩ មានករណីគ្រោះអគ្គីភ័យ​កើត​ឡើងចំនួន ៧១៧លើក ហើយករណីដែលបង្កឲ្យមានអគ្គីភ័យមានបីចំណុចធំៗគឺ ទី១ បណ្តាលមកពីចរន្តអគ្គីសនី ទី២ ការធ្វេសប្រហែស និងទី៣ កើតឡើងដោយ​យថាហេតុ៕

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post