ភ្នំពេញ ៖ រថយន្តសេរីទំនើប៣គ្រឿង ត្រូវរថយន្តតាគូម៉ាពន្លះគូថពីក្រោយ រងការខូចខាតយ៉ាងដំណំ ស្ថិតម្ដុំស្ដុបអូរឫស្សី រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវមុន្នីវង្សសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតគេឃើញ រថយន្តម៉ាកតូយូតាតាកូមា បើកបុករះរថយន្ត ស៊េរីទំនើប៣គ្រឿង បណ្ដាលឲ្យរងការខូចខាត មូលហេតុមិនទាន់ដឹង ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់តាំងសម្រួល យករថយន្តមកអែបខាង ដើម្បីដោះស្រាយតាមនីតិវិធី។
រថយន្តម៉ាក LAND CRUISER ពាក់ស្លាកលេខ ភ្នំពេញ 2AK-4666។
រថយន្តម៉ាក LEXUS ពាក់ស្លាកលេខ ភ្នំពេញ 2BG-1699។
រថយន្តម៉ាក Rolls Royce ពាក់ស្លាកលេខ ភ្នំពេញ 2BC-1119។
ករណីនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ ចំណែកម្ចាស់រថយន្តបង្ក ចុះរត់គេចខ្លួនបាត់ស្រមោល៕