
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥:៣០នាទី ល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយវិថីរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមប្រភពអះអាងថា ស្ត្រីរងគ្រោះ ដែលរងគ្រោះដល់អាយុជីវិត គឺជាកូនស្រី របស់មន្ត្រីយោធាបម្រើការងារជាចុងភៅ នៅសាលាទ័ពជើងទឹករាម ខេត្តព្រះសីហនុ។
ហើយអ្នកបើកបររត់គេចខ្លួនពីកន្លែងកើតហេតុ។




