header ads

Sponsor

នៅក្នុងសមាគមអភិរក្សដំរីអៃរាវត្តាសព្វថ្ងៃ មានដំរីចំនួន ៤ក្បាលគឺ អ៊ីកែវ ជាដំរីញីដែលមាន អាយុ៣៨ឆ្នាំ និងដំរីឈ្មោលដែលមានឈ្មោះថា ប៉ុកហ្វា ខាំសែន ដកម៉ៃ មានអាយុប្រមាណ ជាង៤០ទៅ៥០ឆ្នាំកំពុងរស់នៅក្នុងភូមិកាទៀង ខេត្តរតនគិរី។

អ្នកស្រី ជិង សុវណ្ណ ជាអ្នកអភិរក្សសត្វដំរីនៅភូមិកាទៀងបានរៀបរាប់ប្រាប់សារព័ត៍មានខ្មែរណាស់ថា «ការជួលម៉មសម្រាប់មើលថែដំរីក្នុងមួយនាក់២៣០ដុល្លារ ដែលម៉មទាំងអស់មាន១០នាក់ដែលសរុបក្នុងមួយខែជាង២ពាន់ដុល្លារ»។អ្នកស្រីក៏បានលើកឡើងពីផលលំបាកនៃការថែទាំផងដែរ«ពេលដំរីវាឈឺពេលចុះប្រេងវាកាចវាខឹងវាមួមៅយើងមិនអាចយកវាមកទុកនៅជិតយើងបានទេ ចឹងត្រូវយកវាទៅចង់ក្នុងព្រៃជ្រៅចឹងពេលទៅផ្លាស់វាម្ដងៗត្រូវយកម៉មទៅ៣៤នាក់ទើបទប់ទល់ជាប់»

អ្នកស្រីបានបន្តទៀតថា​ការចិញ្ចឹមដំរីនេះគឺដោយសារការស្រឡាញ់សត្វព្រោះដំរីនៅខេត្តរតនគិរីជិតផុតពូជ។ដូច្នេះអ្នកស្រី ជិង សុវណ្ណ និងប្អូនស្រីឈ្មោះ ខៃ ចិន្ដា ជាប្រធានសមាគមអភិរក្សដំរី ព្រមទាំងសមាជិកសមាគមន៍នឹងមានគម្រោងបង្កាត់ដំរីឲ្យបានច្រើន។ហើយសមាគមន៍នឹងខិតខំបន្ថែមទៀតក្នុងការស្វែងរកការចូលរួមបន្ថែមទៀតពីដៃគូនានា ដើម្បីចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការពារ និងអភិរក្សសត្វដំរីបន្តទៀត។

តាមរយៈ លោកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីអៃរាវត្តា ក្រសួងបរិស្ថានបានប្រគល់ថវិកាមូលនិធិបរិស្ថាន និងសង្គមចំនួន ២ម៉ឺនដុលា្លរអាមេរិកជូនដល់សមាគមន៍អភិរក្សដំរីអៃរាវត្តាដើម្បីបន្តការថែរក្សារអភិរក្សសត្វដំរីទាំងនោះអោយបានបានល្អ៕

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post