header ads

Sponsor

(ខេត្តស្វាយរៀង)៖ ករណីឃាត្តកម្មដ៏សាហាវមួយបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង ខណៈជនរងគ្រោះចូលទៅសួរនាំរឿងផឹកស៊ីដើរចោលគ្នា ក៏ត្រូវជនសសៃប្រសាទខឹងទាញបានពូថៅពុសអុសវាយជាង១០ពូថៅ ត្រូវក្បាលជាច្រើនពូថៅ និងដើមទ្រូងចំឆ្អឹងជំនីជាំពេញខ្លួន ស្លាប់នៅក្នុងថ្លុកឈាម ករណីដ៏សាហាវនេះកើតឡើងនៅវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ នៅភូមិដូនសរ ឃុំដូនសរ ស្រុកស្វាយជ្រំ ។


បើតាមសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំដូនសរបានឲ្យដឹងថា: ជនរងគ្រោះឈ្មោះ ឥន ស៊ីថា ភេទប្រុស អាយុ ៥៦ឆ្នាំ អតីតៈទាហ៊ាននៅខេត្តមណ្ឌលគីរី មានទីលំនៅបច្ចុប្បន្ននៅភូមិឃុំកើតហេតុខាងលើ ត្រូវជនសសៃប្រសាទវាយនិងផ្លែពូថៅជាង១០ពូថៅស្លាប់ភ្លាមៗនៅមុខផ្ទះជនជាឃាត្តករតែម្តង ។ ចំណែកជនសង្ស័យឈ្មោះ ព្រំ ថុល ភេទប្រុស អាយុ ៥៧ឆ្នាំ ជានជនសសៃប្រសាទចំនួន៥ឆ្នាំមកហើយ ដែលមានផ្ទះក្បែគ្នានិងជនរងគ្រោះ ។


បើតាមស្រីម្នាក់ជាបងថ្លៃជនរងគ្រោះបានឲ្យដឹងថា: មុនពេលកើតហេតុនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃ៧មករា ជនរងគ្រោះបានដកបន្លៃស្ពៃ ដឹកដើរចែកបងប្អូនក្នុងភូមិ ក្រោយមកក៏បានយកស្ពៃទៅឲ្យជនសង្ស័យ ហើយបានដឹកជនសង្ស័យទៅលេងផ្ទះបងប្អូនម្នាក់ទៀតនៅខាងត្បូងព្រែកដូនសរ និងយកបន្លែស្ពៃទៅឲ្យផងរួចក៏ម្ចាស់ផ្ទះបបួលឲ្យនៅលេង និងផឹកស៊ីបន្តិចបន្តួច ខណៈនោះជនសង្ស័យមិននៅផឹកទេបានដើរត្រឡប់មកផ្ទះវិញបាត់ លុះម៉ោង១១និង៣០នាទីព្រឹក ជនរងគ្រោះក៏ត្រឡប់មកផ្ទះវិញហើយបានទុកម៉ូតូ និងកូនស្រីនៅមុខផ្ទះ រួចដើរទៅផ្ទះជនសង្ស័យចម្ងាយ៥០មែត្រ ហើយបានអង្គុយលើគ្រែក្រោមផ្ទះ ទំនងជាចង់សួររឿងដើរមកផ្ទះវិញខណៈនោះស្រាប់តែជនសង្ស័យខឹងទាញពូថៅវាយទៅលើជនរងគ្រោះយ៉ាងរន្ថើនតែម្តង ឃើញដូច្នេះអ្នកជិតខាងសុទ្ធតែស្រីៗមិនហ៊ានចូលជួយទេ ក៏រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្ត៍រដ្ឋបាលឃុំឲ្យមកជួយ ពេលសមត្ថកិច្ចមកដល់គឺហួសពេលទៅហើយ ក៏ចាប់ខ្លួនជនសង្ស័យទៅប៉ុស្ត៍ដើម្បីសាកសួរ ។


បើតាមសមត្ថកិច្ចបានឲ្យដឹងទៀតថា: ជនសង្ស័យមានជម្ងឺសសៃប្រសាទរយៈពេល៥ឆ្នាំហើយ កំពុងព្យាបាល រីឯអ្នកស្រុកប្រាប់ថា ជនសសៃប្រសាទនេះមានប្រពន្ធពី ប្រពន្ធដើមឈ្មោះជុំសំអុល អាយុ៥៣ឆ្នាំ មានកូន៥នាកស្រី៣នាក់ ។ មានប្រពន្ធចុងលួចលាក់ក្រោយមកប្រពន្ធចុងនោះឲ្យគ្រូដាក់ស្នេហ៌ប្តីដាក់ចុះដាក់ឡើងស្រាប់តែក្លាយជាមនុស្សសសៃប្រសាទ៥ឆ្នាំមកហើយ ក្រោយមកពេលធ្វើទុក្ខរើសសៃប្រសាទម្ដងៗ បានចាប់ប្រពន្ធនិងកូនៗចងក្រោមផ្ទះហើយគម្រាមសម្លាប់ចោល ក៏ត្រូវសមត្ថកិច្ចមកជួយរំដោះប្រពន្ធកូនរួចផុតពីការគម្រាមនោះ ។ ចំណែកជនសសៃប្រសាទត្រូវសមត្ថកិច្ចបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តចាត់ការតាមនីតិវិធី ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post