
រឿងដែលកំពុងក្ដៅ ដែលកើតឡើងនៅមជ្ឈឹមបូពា៌ ក៏កំពុងតែកក្រើកនៅលើបណ្ដាញសង្គមនៅប្រទេសកម្ពុជាផងដែរ ស្រាប់តែអ្នកនយោបាយមួយរូប គឺលោក វិល្លាម បានលើកឡើងទាក់ទងនឹងរឿងនេះផងដែរថា៖
រឿងបាញ់បោះនៅមជ្ឈឹមបូពា៌ តែខ្ញុំរៀនបានតិច ខ្សោយពេក អូសទៅអូសមក អានចុះអានឡេីង ខ្ញុំអត់ឃេីញមានសង្គ្រាមទេ ខ្ញុំឃេីញតែរឿង២គត់។
១ ៖ អំណាច ២ ៖ ផលប្រយោជន៍
រឿងក្រៅពីនឹង គ្រាន់តែជា ប្រលោមលោក ដែល ចាក់ផ្សាយអោយមនុស្សប៉ុន្មានពាន់លាននាក់ អង្គុយមេីលលេង ទុកជាការហាត់ប្រាណ ។
រឿងខ្លះគួរអោយអស់សំណេីច ដែលពួកអ្នកនិពន្ធសរសេរ ! ឧទាហរណ៍
១ ៖ ប្រទេសទី១ ឈ្លោះជាមួយប្រទេសទី២ ទៅវាយគ្នាលេីលេីទឹកដីប្រទេសទី៣ ។
២ ៖ បាញ់រុកក្កែតអស់១០លាន ទៅលេីប្រទេសដែលពលរដ្ឋមានចំណូលមួយថ្ងៃ ៥ ដុល្លា
៣ ៖ សម្លាប់មេទ័ពគេ ហេីយនិយាយថាការពារផលប្រយោជន៍ប្រទេសខ្លួន
គិតទៅនយោបាយជារឿងតាប៉ែ ៖ អត់និយាយត្រង់ទេ អូសក្រលាខ្លាំងជាងប្រុសព្រាន ធ្វេីរឿងរាប់រយ ដេីម្បីពាក្យខ្លីមួយម៉ាត់ ។ សាំណាស់ ប្រកាសត្រង់ៗ ថា អញចង់បានតំបន់នេះ អញចង់បានលុយ អញចង់បានអំណាច ហេីយខាំគ្នាត្រង់ៗទៅ កុំវែងឆ្ងាយពេក ឈឺក្បាលណាស់។
តើប្រិយមិត្តយល់យ៉ាងណាដែរ?