header ads

Sponsor

ភ្នំពេញ៖ ពលរដ្ឋចំនួន២៩ គ្រួសារ ដែលកំពុងរស់នៅលើចំណីអូរ និងផ្លូវសាធារណៈនោះ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ស្នើឱ្យរុះរើផ្ទះចេញ ដើម្បីឱ្យអាជ្ញាធររៀបចំស្ថាបនាផ្លូវ និងរំដោះទឹក។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា ពលរដ្ឋទាំង ២៩គ្រួសារ ដែលកំពុងរស់នៅទីតាំងខាងលើនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំដោះទឹក និងគម្រោងស្ថាបនាផ្លូវ ក្នុងក្រុងព្រះសីហនុ។ រដ្ឋបាលខេត្តបានបញ្ជាក់ថា ៖«ដើម្បីបញ្ចៀសបាននូវការលិចលង់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុ ដែលតែងតែទទួលរងដោយជំនន់ទឹកភ្លៀង រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំបងប្អូនប្រជាពលរដ្ឋទាំង ២៩គ្រួសារ ធ្វើការរុះរើសំណង់ដែលបានសាងសង់នៅលើចំណីអូរ និងលើចំណីផ្លូវសាធារណៈ របស់រដ្ឋ ស្ថិតនៅចំណុចផ្លូវលេខ៨១៨៨ ក្រុម២៨ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ជាកំហិត»។

រដ្ឋបាលខេត្តព្រះសីហនុ បានបន្ថែមថា ក្នុងករណីពលរដ្ឋមិនរុះរើចេញតាមការណែនាំខាងលើ រដ្ឋបាលខេត្តនឹងចុះអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវរាល់ការខូចខាតសម្ភារ ឬការបាត់បង់ទ្រព្យសម្បត្តិឡើយ៕

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post