header ads

Sponsor

នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២០នេះ ជាថ្ងៃទី ០២នៃឆ្នាំថ្មី ឆ្នាំ២០២០នេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម បានប្រកាសថាត្រៀមខ្លួនរួចរាល់ក្នុង ការបម្រេីប្រជាជន ការពារយុត្តិធម៌ជូនប្រជាជន ដោយនឹងបន្តបេសកកម្មរបស់ខ្លួន លេីការតាមដាន បញ្ហាទំនាស់ដីធ្លី , ភាពអសកម្មរបស់មន្ត្រី , ការរំលោភ បំពានច្បាប់ , រំលោភអំណាច, បញ្ហាបក្សពួកនិយម , ការអនុវត្តន៍ច្បាប់មិនប្រក្រតី , នឹងរាល់បាតុភាពទាំងឡាយ ណាដែលនាំអោយពលរដ្ឋឈឺចាប់ និងបង្កការខាតបង់ ដល់សង្គម ។

ក្នុងនាមជាប្រធានគណបក្សខ្មែរក្រោក និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោកបានឲ្យដឹងថា ទិសដៅឆ្នាំថ្មីនេះ យេីងខ្ញុំនឹងតាម ដានស្រាវជ្រាវ នូវភាពខ្វះចន្លោះនៃច្បាប់នឹងគោល នយោបាយរបស់រដ្ឋាភិបាល ដេីម្បីស្វែងរកចំណុចនៃ ភាពខ្វះខាតដេីម្បីបំពេញបន្ថែម ផងដែរ ។

លោកគូសបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នមនុស្សខូចមួយចំនួនកំពុងកាន់មុខដំណែងជាមន្ត្រី អ្នកជំនួញទុច្ចរឹតមួយចំនួនកំពុងរកស៊ីដោយការបោកប្រាស់ អ្នកធំមួយចំនួនកំពុងព្យាយាមយកច្បាប់មកបម្រេីប្រយោជន៍ ឯកជនហេីយការឈឺចាប់បានធ្លាក់មកលេីអ្នកតូចតាច កសិករ កម្មករ ពលរដ្ឋធម្មតា ។

ការកែទម្រង់លក្ខណៈវះកាត់ចាំបាច់ ត្រូវតែមាន មិនអាចបង្អង់បាននោះទេ ព្រោះបុគ្គលខិលខូចទាំងនោះជាគ្រាប់ខ្សាច់ក្នុងស្បែកជេីង ដែលធ្វេីឲ្យដំណេីរអភិវឌ្ឍន៍របស់កម្ពុជាមិនអាចដេីរទាន់ ប្រទេសជិតខាងបាន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post