ដើម្បីអបអរថ្ងៃបុណ្យសិទ្ធិនារីអន្ដរជាតិខាងមុខនេះ ពិព័រណ៍សម្ជស្សបានរៀបចំកម្មវិធីសប្បាយៗសម្រាប់អ្នកចូលរួម ជាពិសេសសម្រាប់មិត្ដៗនារីនឹងទទួលបាននូវកាដូ FREE FREE សរុបជាង៣០០កាដូ ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៦-០៧-០៨ មីនានេះ នៅផ្សារទំនើបអូឡាំព្យា!
កាដូសរុបជាង២០០ដែលនឹងចែកជូនសម្រាប់អ្នកចូលរួមក្នុងពិព័រណ៍សម្ជស្ស សុទ្ធតែជាផលិតផលមានគុណភាពពីក្រុមហ៊ុនដែលមានស្ដង់ដារមានដូចជា៖ សេរ៉ូមថែរក្សាស្បែកនិងសាប៊ូកក់សក់ពីក្រុមហ៊ុន tHermoceutical (ចំនួន២០០) ផលិតផលថែរក្សាស្បែកពីហាង Elna Beauty (ចំនួន៦) ប័ណ្ណបញ្ចុះតម្លៃ៥០លើការទិញសម្លៀកបំពាក់នៅហាងនារសា (ចំនួន៣) សាប៊ូកក់សក់ពីហាង Mak Emma (ចំនួន៦ឈុត) ផលិតផលថែសក់និងស្បែកពីក្រុមហ៊ុន Nov Dalin Co.,Ltd (ចំនួន១០០) ម៉ាសបិតមុខនិងផលិតផលថែសម្រស់ពី Nh Collar Plus រួមជាមួយផលិតផលថែរក្សាស្បែកជាច្រើនប្រភេទទៀត។
ការផ្ដល់ជូនយ៉ាងពិសេសនេះមានតែក្នុងរយៈពេល៣ថ្ងៃនៃពិព័រណ៍សម្ជស្សដែលរៀបចំដោយក្រុមហ៊ុនអនុស្សា នៅផ្សារទំនើបអូឡាំព្យាតែប៉ុណ្ណោះ។ តើគួរធ្វើអ្វីខ្លះដើម្បីចូលរួមលេងក្នុងកម្មវិធីនេះ? លក្ខខណ្ឌងាយៗដោយគ្រាន់តែ៖
- Like និង Share ផុសនេះ៖ https://www.facebook.com/111440410369673/posts/134181398095574
- Mention មិត្ដរបស់អ្នកនៅក្នុងផុសនេះចាប់ពី៥នាក់ឡើងទៅ
- បំពេញព័ត៌មាននៅក្នុងតំណភ្ជាប់នេះ៖ https://forms.gle/g9aaLKTuiypxrLbw9
បន្ថែមពីនេះទៅទៀត សម្រាប់មិត្ដនារីដែលចូលចិត្ដនិងនិយមប្រើប្រាស់ផលិតផលសម្រាប់ថែរក្សាសម្រស់ ជាមួយការលេងស្ទីលសម្លៀកបំពាក់ម៉ូតថ្មីៗ អាចមកទស្សនានិងស្គាល់ផលិតផលល្អៗមានគុណភាពពីបណ្ដាក្រុមហ៊ុនដែលចូលរួមតាំងបង្ហាញលើ៖ ឈុតផលិតផលថែរក្សាសក់ សេរ៉ូមនិងគ្រីមព្យាបាលនិងថែទាំផ្ទៃមុខ ខូឡាជេន ឈុតថែរក្សារាង គ្រឿងសម្អាង សម្លៀកបំពាក់ និងផលិតផលថែរក្សាសម្រស់ផ្សេងជាច្រើនទៀតដែលមានការបញ្ចុះតម្លៃចាប់ពី១០%-៥០% រួមជាមួយនឹងប្រូម៉ូសិនពិសេសទិញថែមទិញថែម។
ចូលរួមដោយសេរីក្នុងពិព័រណ៍សម្ផស្សអនុស្សា ដែលនឹងធ្វើឡើងនៅថ្ងៃទី០៦-០៧-០៨ ខែមីនា ឆ្នាំ២០២០ នៅផ្សារទំនើបផ្សារទំនើបអូឡាំព្យា ចាប់ពីម៉ោង១០ព្រឹក-១០យប់ ក្រោមការរៀបចំដោយក្រុមហ៊ុនអនុស្សា-Anussa Event Planner សហការឧបត្ថម្ភដោយ Thermoceutical Cambodia។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
- លេខទូរស័ព្ទ៖ 012 230 140 / 010 911 776
- ទំព័រហ្វេសប៊ុក Anussa Exhibitions ឬ Anussa Event Planner