header ads

Sponsor

(ស្វាយរៀង): នៅថ្ងៃទី២៧ ខែកម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងតែងតាំងចូលកាន់មុខតំណែងរបស់ព្រះរាជអាជ្ញា នៃអយ្យការអមកសាលាដំបូងខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឯកឧត្ដមសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ឯកឧត្ដម លោក ជំទាវ លោក លោកស្រីប្រតិភូក្រសួងយុត្តិធម៌ និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រមតុលាការ ចៅក្រមអយ្យការ និងមន្ត្រីរាជការនៃសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ។


ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ លោក គង់ ច័ន្ទខេមរិទ្ធិ ដែលកន្លងមកបានខិតខំប្រែងប្រែងដឹកនាំការងារបានរីចម្រើន និងហេដ្ឋារចនាសម្ព័ន្ឋកន្លែងការងារ បានល្អប្រសើរ បានខិតខំប្រឹងប្រែងបំរើ សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ក្នុងខេត្តទទួលបានប្រសិទ្ធិភាពនិងយុត្តិធម៌ ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌បន្តថា: ចំពោះលោក ខាំ សុផារី ព្រះរាជអាជ្ញានៃខេត្តស្វាយរៀងថ្មី និងសូមជូនពរ ឲ្យប្រកបការងារបានល្អប្រសើរ និងទទួល ជោគជ័យគ្រប់ភារកិច្ច ក្នុងការបំរើសេវាយុត្តិធម៌ ក្នុងខេត្តស្វាយរៀង ឲ្យកាន់តែប្រសើរថែមទៀត ។


សូមបញ្ជាក់ថា: លោក ខាំ សុផារី វរៈព្រះរាជអាជ្ញាថ្នាក់លេខ២ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុមី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ជំនួសលោក គង់ ច័ន្ទខេមរិទ្ធ ដែលត្រូវបានផ្ទេរទៅកាន់ជា ព្រះរាជអាជ្ញាខេត្តប៉ៃលិន ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post