header ads

Sponsor

មនុស្សស្រីប្រៀបដូចជា ផ្កាមួយទង ដែលត្រូវការពន្លឺព្រះអាទិត្យ ក័ដូចជាទឹក និងស្រូបយកឧស្ម័នដើម្បីកាន់តែលូតលាស់ និងរីកស្គុសស្គាយ។

មនុស្សស្រីដែលរឹងមាំ ជាមនុស្សស្រីដែលចេះស្រលាញ់ អោយតម្លៃលើខ្លួនឯង  និងផ្តល់ឱកាសអោយខ្លួនក្រេបយកនូវបទពិសោធន៍និងគំនិតដែលនាំអោយខ្លួនឯងមានការអភិវឌ្ឍន៏កាន់តែខ្លាំងជាងមុន ។ ប្រសិនបើមានបំណងចង់ធ្វើការ ផ្តល់ឱកាសអោយខ្លួនឯងបានរៀនសូត្រអ្វីបន្ថែម ក្នុងភាពជាស្រ្តី កុំបណ្តោយអោយឱកាសនេះបាត់បង់ទៅអោយសោះ។

ក្នុងរយៈពេល៤ជំនាន់នៃកម្មវិធី Be Your Own Hero នេះ បាន​ផ្លាស់ប្តូរការគិតរបស់ស្រ្តីប្រមាណជាង ១៤០នាក់ដែលបានចូលរួមនៅក្នុងការចែករំលែកនូវរឿងរ៉ាវក្នុងជីវិត ក៏ដូចជាវិធីនៅក្នុងការដោះស្រាយបញ្ហាក្នុងជីវិតផ្ទាល់ ។ តាមរយៈការចែករំលែកដោយវាគ្មិនជាស្រ្តីមួយរូបដែលពោរពេញទៅដោយទេពកោសល្យមិនថាក្នុងភាពជាសហគ្រិន  ជាអ្នកដឹកនាំ និងជាអ្នកលើកទឹកចិត្តដ៏មានទេពកោលសល្យមួយរូបផងដែរ ដែលមានឈ្មោះថា គង់ សូរីតា ។

បេសកកម្មនៃក្លឹប  Be Your Own Hero គឺ ដើម្បីធ្វើការចែករំលែកនូវចំណេះដឹងផ្សេងៗទាក់ទងនឹងជំនាញទន់ ក៏ដូចជាជំនាញរឹងមួយចំនួនទៅកាន់ស្រ្តីជំនាន់ក្រោយ ។ កម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅក្នុងមួយជំនាន់មានរយៈពេល ៣ខែ ដែលក្នុងមួយខែ ធ្វើឡើងចំនួនពីរថ្ងៃ នៅថ្ងៃសៅរ៍សប្តាហ៍ទី១ និងសប្តាហ៍ទី៣ ។ 

ក្នុងមួយជំនាន់ យើងធ្វើការទទួលស្រ្តីចំនួនប្រហែល៣០នាក់ ដើម្បីទទួលការចែករំលែកចំណេះដឹងនេះ ដែលមានប្រភពមកពីសាលាផ្សេងៗគ្នា និងអង្គភាពផ្សេងៗគ្នា ក៏ប៉ុន្តែគឺនៅក្នុងគោលបំណងតែមួយគឺដើម្បីសម្រេចបានគោលដៅរួមគ្នា ក្នុងការធ្វើអោយស្រ្តីកាន់តែមានភាពរឹងមាំជាខ្លួនឯង ។

នេះជាកម្រងរូបភាពមួយចំនួននៃសកម្មភាពនៃក្លឹប Be Your Own Hero ដែលស្រ្តីបានធ្វើការចែករំលែកនូវរឿងរ៉ាវ និង​ដំណោះស្រាយក្នុងបញ្ហាទាំងនោះ ក៏ដូចជាការចែករំលែកពីវាគ្មិន ដែលជាស្ថាបនិកនៃកម្មវិធីនេះផ្ទាល់ និងវាគ្មិនកិត្តិយសផងដែរ ។

ដូចនេះហើយ បើសិនជាមិនចង់បាត់បង់ឱកាស និងអោយពេលវេលាកន្លងផុតទៅ  កុំភ្លេចធ្វើការចុះឈ្មោះ ដាក់ពាក្យដើម្បីមាន​ឱកាសបានចូលជាមួយក្លឹប Be Your Own Hero ទាំងអស់គ្នា ។​

អ្នកដែលមានបំណងចង់ដាក់ពាក្យចូលរួមអាចចុចទៅលើតំណភ្ជាប់ខាងក្រោម :

https://docs.google.com/forms/d/1Ud1VkEYBqXtf6ql7biNsQwbqGaW2rajzemgb--ZA3oo/viewform?edit_requested=true

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post