ដើម្បីផ្ដល់ភាពសប្បាយរីករាយ និងអបអរកូនកំលោះក្រមុំដែលនឹងត្រៀមរៀបអាពាហ៍ពិពាហ៍ក្នុងរដូវកាលថ្មីនៅចន្លោះពីខែកុម្ភៈដល់ខែមិថុនាខាងមុខនេះ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ នឹងនាំមកនូវកម្មវិធីពិសេសសម្រាប់អតិថិជនដែលបានទិញកញ្ចប់សេវាកម្មនៅក្នុងថ្ងៃពិព័រណ៍ ១៤-១៥-១៦ កុម្ភៈ ២០២០ ចាប់ពីម៉ោង១០ព្រឹកដល់៩យប់ នៅផ្សារទំនើបអូឡាំព្យា។
សម្រាប់ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ឆ្នាំនេះ• មិនត្រឹមតែផ្ដល់ជូនកម្មវិធីបញ្ចុះតម្លៃពី១០%-៥០% សម្រាប់អ្នកចូលរួមនោះទេ ពិព័រណ៍អាពាហ៍ពិពាហ៍នឹងផ្ដល់ជូននូវកម្មវិធីពិសេសបន្ថែមទៀតសម្រាប់អតិថិជនដែលបានទិញកញ្ចប់សេវាកម្មនៅក្នុងថ្ងៃពិព័រណ៍ទទួលបានការចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរង្វាន់ជាង៧០មានដូចជា៖ កញ្ចប់ថតរូបPre-Wedding ពី@home និង Axion(៧រង្វាន់) ផ្ទាំងរូបថតប្រណីតពី Le Capsule (២០រង្វាន់) ស្រាក្រហម(២០រង្វាន់) ដបទឹកពី Aldrisela (២២រង្វាន់) និងរង្វាន់ជាច្រើនផ្សេងទៀត។
ដើម្បីចូលរួមនិងទទួលបានឱកាសឈ្នះរង្វាន់អបអរថ្ងៃពិសេសរបស់អ្នកនោះ លោកអ្នកគ្រាន់តែ៖
កុំភ្លេចនាំគូស្នេហ៍របស់អ្នកមកចូលរួមពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ នៅថ្ងៃទី១៤-១៥-១៦ កុម្ភៈ ២០២០ ដើម្បីជ្រើសរើសដៃគូផ្គត់ផ្គង់ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកពីបណ្ដាក្រុមហ៊ុនដែលនឹងចូលរួមបញ្ចុះតម្លៃចាប់ពី១០%-៥០% ពីក្រុមហ៊ុនដូចជា៖ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សម្អាងការណុបដាណេ-Nobdane កាដូអនុស្សាវរីយ៍ពីDeLotusia ក្រុមហ៊ុនថតរូបនិងវីដេអូទាំងក្នុងនិងក្រៅប្រទេសពី @home, MOCO, L-Sopheak, CL Studio, Axion ហាងច្នៃម៉ូតនារសា-Nearsa fashion design រួមជាមួយកាហ្វេនិងភេសជ្ជៈពីឦសានកាហ្វេ-EYSAN Coffee Roasters Cambodia និង Milk Green Tea ។ បន្ថែមពីនោះ ក៏មានការតាំងបង្ហាញរថយន្ដស៊េរីទំនើបសម្រាប់គូស្វាមីភរិយាថ្មីពីរថយន្ដម៉ាក MG និង BAIC និងជាពិសេសការប្រឹក្សាយោបល់ពីប្រាក់សន្សំនិងកម្ចីអាពាហ៍ពិពាហ៍ពីធនាគារ CIMBថែមទៀតផង។
កម្មវិធីនេះរៀបចំដោយក្រុមហ៊ុន Anussa Event Planner - អនុស្សា ឧបត្ថម្ភដោយសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សហការឧបត្ថម្ភដោយ Hirusca, @home, រថយន្ដ BAIC, ធនាគារ CIMB រួមសហការដោយផ្សារទំនើបអូឡាំព្យា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
• លេខទូរស័ព្ទ៖ 012 230 140 / 010 911 776
• ទំព័រហ្វេសប៊ុក Wedding Fair Cambodia by Anussa - ពិព័រណ៍អាពាហ៍ពិពាហ៍ ឬ Anussa Event Planner