header ads

Sponsor

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្នើឱ្យមាន​ការត្រួតពិនិត្យចំពោះព្រះសង្ឃ ដែលទេសនាបែបកំប្លុកកំប្លែង ថាតើត្រឹមត្រូវដែរឬទេ? សម្តេចស្នើបែបនេះ ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ត្រូវប្រារព្ធធ្វើឡើង​នៅវត្តមុនី​សុវណ្ណ ហៅវត្តចំពុះក្អែក នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រតិកម្មទៅនឹងព្រះសង្ឃមួយអង្គ ទំនងជាព្រះ​សង្ឃ​ខ្មែរសូរិន្ទ ដែលបានទេសនាពេលថ្មីៗនេះ បែបកំប្លុកកំប្លែង ដោយ​សម្តេចបានតាំង​ជាសំនួរថា តើការទេសនាបែបនេះ ត្រឹមត្រូវនឹងព្រះពុទ្ធសាសនាដែរឬយ៉ាងណា?

«តាសុច ទេសនាយ៉ាងនឹង ឥឡូវនឹងចាប់ផ្តើមទេសនាកំប្លុកកំប្លែង ខ្ញុំកូណាខ្ញុំចេះ​តែចង់សួរថា ព្រះតេជនតើត្រូវឬអត់? លោកសម្តែងធម៌ទេសនាក៏ច្រៀងចឹងទៅ ចាបយំល្វើយៗ ហើយព្រះសង្ឃខ្លះទេសនាបែបកំប្លែងចឹងទៅ ហើយពុទ្ធបរិស័ទ្ធ​ចេះតែសើចចឹងទៅ ដល់ចឹងទៅដណ្តើមការងាររបស់ព្រំម៉ាញអស់ចឹងទៅ»។

សម្តេចស្នើដល់មន្រ្តីសង្ឃទូទាំងប្រទេស ពិសេសក្រសួងធម្មការត្រូវធ្វើការត្រួត​ពិនិត្យលើបញ្ហានេះ។

ព្រះសង្ឃដែលទេសនាបែបកំប្លែង អមជាមួយនឹងអត្ថន័យបទចម្រៀង ដោយបង្កប់​ខ្លឹមសារអប់រំខ្លះផងនោះ គេស្គាល់ថា ព្រះនាមលោកតាសុច។

ទន្ទឹមនឹងនេះ សម្តេចមានប្រសាសន៍ថា ការរីកចម្រើននៃជីវភាពរបស់ប្រជាពលរដ្ឋ ទើបអាចកសាងបាននូវវិហារ និងសាសន៍ដទៃទៀត។ សម្តេចបន្ថែមថា ប្រសិនជីវភាព​ប្រជាពលរដ្ឋជួបការលំបាក ព្រះសង្ឃនឹងដាច់ចង្ហាន់ និងមិនអាចប្រមូលថវិកា​ដើម្បី​យកទៅកសាងឬអភិវឌ្ឍនៅក្នុងទីវត្តអារាមបានឡើយ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post